អប្សរាព្រឹកនេះ ២៧ កញ្ញា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
V5 សម្តេចតេជោ ហ៊ុន សែន៖ អង្គការសហប្រជាជាតិ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្លួនជាងមុននូវអភិក្រមដោះស្រាយបញ្ហាតាមបែបប្រជាធិបតេយ្យប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង៕…អានផ្ទាល់
V1 មេដឹកនាំកំពូលកម្ពុជា-វៀតណាម-ឡាវ មានជំនួបកំពូលមួយ នៅទីក្រុងហាណូយ ដើម្បីពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕…អានផ្ទាល់
C1 ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣០នាក់, ជាសះស្បើយចំនួន៤៧៣នាក់ និងស្លាប់ថ្មីចំនួន២៥នាក់។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៩,០៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន១០០,៦៥៥នាក់, ស្លាប់សរុបចំនួន២,២៤៣នាក់ ។ ចំណែករបាយការណ៍ក្រសួងការពារជាតិកម្ពុជាចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប២,៧៥៦,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២១,៥៣០នាក់។៕…ចប់
C5 គណៈសង្ឃនាយក អំពានាវដល់ព្រះសង្ឃ-ពុទ្ធបរិស័ទ ត្រូវសហការជាមួយអាជ្ញាធររួមគ្នាទប់ស្កាត់ជំងឺ កូវីដ១៩ ប្រកបដោយសេចក្ដីយោគយល់ ចំពោះការខកខាន ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
BH1 ក្រសួងសង្គមកិច្ច ថា រយៈពេលជាង ១ ឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាល បានចំណាយថវិកា ៤៤០,៨១ លានដុល្លារ ជូនដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ១៩ ៕ …អានផ្ទាល់…
V6 អង្គការ Save the Children និងក្រសួងអប់រំ រៀបចំវេទិកាភស្តុតាងសម្រាប់គោលនយោបាយ ដើម្បីគាំទ្រការសិក្សារបស់កុមារ៕…អានផ្ទាល់
វគ្គទី២៖សុវត្ថិភាពសង្គម
SB1 អភិបាលរាជធានី បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ចុះបាញ់ថ្នាំសម្លាប់មេរោគតាមវត្តទាំង១៥១ព្រមគ្នាក្រោយការយកសំណាកព្រះសង្ឃ ដូនជី លោកតាអាចារ្យនិងសិស្សគុនរួចមក៕…អានផ្ទាល់
ខេត្តកោះកុង
BH2 អាជ្ញាធរក្រុងខេមរភូមិន្ទ ចុះពិនិត្យស្ថានការណ៍ ទប់ស្កាត់កូវីដ-១៩ តាមវត្តអារាម ក្រោយផ្អាកបុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ៕ …អានផ្ទាល់…
ខេត្តព្រះវិហារ
C6 កម្ពស់ទឹកស្ទឹងសែន ខេត្តព្រះវិហារ ឡើងលើសកម្រិតប្រកាសអាសន្ន តែមិនទាន់ដល់កម្រិតត្រូវជម្លៀសប្រជាពលរដ្ឋនោះឡើយ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
ខេត្តបន្ទាយមានជ័យ
C8 ជំនន់ទឹកភ្លៀង កំពុងគំរាមកំហែងក្រុងសិរីសោភ័ណ បង្ករអោយជន់លិចផ្ទះប្រជាពលរដ្ឋជាង ៣០០គ្រួសារ ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
ខេត្តកំពង់ចាម
BH3 ទឹកទន្លេមេគង្គ ខេត្តកំពង់ចាម បានហក់ឡើង ជាង១ម៉ែត្រ បន្ទាប់ពីបានស្រក់ នាប៉ុន្មានថ្ងៃកន្លងទៅ ៕ …អានផ្ទាល់…
C9 ទឹកជំនន់ បានបង្កផងប៉ះពាល់ដល់ ៦ក្រុង-ស្រុក និងប្រជាពលរដ្ឋជាង៦ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
ខេត្តឧត្តរមានជ័យ
C10 ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់ ៣,៩៩ម៉ែត្រ បង្កឲ្យទឹកហូរកាត់លើស្ពានតាម៉ុកកម្ពស់ ០,៣០ម៉ែត្រ។ ក្រសួងធនធានទឹក បញ្ជាក់បន្ថែមថា នៅតំបន់ផ្ទៃរងទឹកភ្លៀងផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេ ដូចនេះទឹកនឹងស្រកចុះវិញនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។… …អានផ្ទាល់ (ដោយ៖ជា សេឌី) ចប់
ខេត្តស្វាយរៀង
BH5 ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ហ៊ុន ម៉ានី ចុះផ្សព្វផ្សាយ អប់រំពលរដ្ឋ នៅឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ឲ្យដឹងអំពីវិធានការពារ ពីជំងឺកូវីដ-១៩ ៕ …អានផ្ទាល់…
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តប៉ៃលិន
BH4 រដ្ឋបាលខេត្តប៉ៃលិន បើកយុទ្ធនាការ ដាំឈើប្រណិត ៤០០០ដើម ដើម្បីស្តារគម្របបៃតង ក្នុងខេត្តឡើងវិញ ៕ …អានផ្ទាល់…
ខេត្តក្រចេះ
C4 ពុទ្ឋបរិសទ័ នាំយកចង្ហាន់ប្រគេនដល់ព្រះសង្ឃនៅវត្តវិហារធំសសរ១០០តាមលក្ខណះគ្រួសារ ដោយប្រុងប្រយត្ន័ គោរពនិងអនុវត្ត តាមកាណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល៕…អានផ្ទាល់ (ដោយ៖ម៉េង គាង) _មានសំភាសន៍
ខេត្តព្រៃវែង
C3 ឯកឧត្តម ស្បោង សារ៉ាត និងលោកជំទាវ បាននាំទេយ្យទាន ទេយ្យវត្ថុនិងបច្ច័យ ប្រគេនព្រះ«ចៅអធិការវត្តកំចាយមារសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត ៕…អានផ្ទាល់ (ដោយ៖ជា សេឌី)
…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
V2 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន និងផ្សព្វផ្សាយនូវអានុសាសន៍ថ្មីៗ របស់សម្តេចតេជោ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ៕…អានផ្ទាល់
V3 ឯកឧត្តម វង សូត ស្នើអោយអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ ក្នុងការចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ នឹងដោះស្រាយទុក្ខកង្វល់ជូនដល់មូលដ្ឋាន៕…អានផ្ទាល់
ខេត្តកំពង់ធំ
BH6 ប្រជាការពារ៤៥នាក់ នៅឃុំបន្ទាយស្ទោង បានទទួលឯកសណ្ឋានថ្មី ពីឧត្ដមសេនីយ៍ទោ សោម ស៊ុន ៕ …ឃ្លីប…
ខេត្តព្រះសីហនុ
C2 ក្រុមការងារចុះជួយខេត្តព្រះសីហនុ បាននាំគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនរដ្ឋបាលក្រុងកោះរ៉ុង ដើម្បីទុកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងបរិបទនៃជំងឺកូវីដ-១៩៕ …អានផ្ទាល់ (ដោយ៖ខៀវ សាវ៉ុន)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
V4 អ្នកនាំពាក្យអគ្គស្នងការដ្ឋាន៖ យានយន្ត ៥៦៣គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១៕…អានផ្ទាល់
————
R91 របររៀបទូចិញ្ចឹមត្រីលម្អបែបរុក្ខជាតិកំពុងរីកដុះដាល
សិល្បៈរៀបទូចិញ្ចឹមត្រី កំពុងចាប់ផ្តើមពេញនិយមបណ្តើរៗនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ដោយសារតែភាព ស្រស់ស្អាតនៃការកែច្នៃមែកឈើ ដុំថ្ម ខ្សាច់ រុក្ខជាតិតូចៗ តាំងលម្អនៅក្នុងទូ ដែលមើលទៅហាក់ដូចជា កំពុងស្ថិតនៅក្នុងបរិយាកាសធម្មជាតិពិតៗដូច្នោះដែរ ។ លោកអ្នកអាចចំណាយពេលកម្សាន្តភ្នែក ដោយ ធម្មជាតិពណ៌បៃតងបក់រវិចៗ ចុះឡើងៗ អមជាមួយនឹងត្រីហែលខ្វាត់ខ្វែងនៅក្នុងទូ នឹងធ្វើឱ្យអារម្មណ៍ របស់អ្នកស្រស់ស្រាយដោយគ្រាន់តែមានទូចិញ្ចឹមត្រីបែបធម្មជាតិមួយនៅក្នុងផ្ទះប៉ុណ្ណោះ …
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១៕…អានផ្ទាល់…