គិតមកដល់ម៉ោងនេះ ស្ថានភាពទឹក នៅអាងទឹកតាម៉ុក មានការស្រកចុះ បើធៀប និងវេលាម៉ោង ៩ៈ០០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១

ខេត្តឧត្តរមានជ័យ ៖ បើការបង្ហោះលើផេកផ្លូវការ របស់ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ គិតត្រឺមវេលាម៉ោង៦:០០នាទី ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៩៥ម៉ែត្រ ស្រកចុះ០,០៤ម៉ែត្រ បើធៀបនិងវេលាម៉ោង៩:០០នាទីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ទឹកមានកម្ពស់៣,៩៩ម៉ែត្រ ទឹកបន្តស្រកចុះព្រោះផ្នែកខាងលើពុំមានភ្លៀងធ្លាក់ទេ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner