តាលីបង់ស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបើកដំណើរការជើងហោះហើរទៅកាន់អាហ្វហ្គានីស្ថានឡើងវិញ
អត្ថបទដោយ៖
ឈឹម ទីណា
កាប៊ុល៖ រដ្ឋាភិបាលតាលីបង់ នៅថ្ងៃអាទិត្យសប្តាហ៍មុន បានអំពាវនាវដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបើកដំណើរជើងហោះហើតឡើងវិញ ដោយសន្យាថានឹងសហការពេញលេញជាមួយក្រុមហ៊ុន ស្របពេលបញ្ហាទាំងអស់នៅអាកាសយានដ្ឋានកាប៊ុលត្រូវបានដោះស្រាយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតាលីបង់ខាងលើនេះ បានធ្វើឡើង ខណៈដែលរដ្ឋបាលថ្មីនេះ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកប្រទេស និងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចកាលពីខែមុន។
រហូតមកទល់ពេលនេះ សេវាកម្មពាណិជ្ជកម្មធម្មតាមិនទាន់ដំណើរការឡើងវិញទេ ចាប់តាំងពីវាត្រូវបានបិទ បន្ទាប់ពីមានភាពវឹកវរក្នុងការជម្លៀសជនបរទេសរាប់ម៉ឺននាក់ ក្នុងនោះរួមមានទាំងជនជាតិអាហ្វហ្គានីដែលងាយរងគ្រោះ បន្ទាប់ពីក្រុមតាលីបង់ការចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន៕ ប្រភព៖ Reuters


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។