តួកគីនឹងពិចារណាទិញប្រព័ន្ធមីស៊ីលទីពីររបស់រុស្ស៊ី សម្រាប់ធ្វើជាប្រព័ន្ធការពារខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រទេសអាមេរិកយ៉ាងណាក្ដី

អត្ថបទដោយ៖
AMS OneMinute

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានថ្លែងថា៖ “តួកគីនឹងពិចារណាទិញប្រព័ន្ធមីស៊ីលទីពីររបស់រុស្ស៊ី សម្រាប់ធ្វើជាប្រព័ន្ធការពារខ្លួន ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីសំណាក់ប្រទេសអាមេរិកយ៉ាងណាក្ដី។”

តួកគីមិនត្រូវបានអនុញ្ញាតឱ្យទិញមីស៊ីល Patriot ដែលផលិតដោយអាមេរិក ហើយអាមេរិកក៏មិនបានបញ្ជូនយន្តហោះបំបាំងកាយ F-35 មកឱ្យតួកគី បើទោះបីតួកគីបានចំណាយប្រាក់អស់ចំនួន ១,៤ ប៊ីលានដុល្លារហើយក៏ដោយ។

ប្រទេសជាសមាជិករបស់អង្គការណាតូមួយនេះ ត្រូវបានដកចេញពីកម្មវិធី F-35 ខណៈមន្រ្តីការពារជាតិរបស់ខ្លួនត្រូវរងការដាក់ទណ្ឌកម្ម ក្រោយពេលប្រទេសនេះបានទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ អាមេរិកជំទាស់យ៉ាងខ្លាំងចំពោះការប្រើប្រាស់ប្រព័ន្ធរុស្ស៊ីនៅក្នុងអង្គការណាតូ ដោយអះអាងថាវាអាចបង្កការគំរាមកំហែងដល់យន្តហោះ F-35 ។

នៅឆ្នាំ២០២០ អាមេរិកបានដាក់ទណ្ឌកម្មតួកគីក្រោមច្បាប់ CAATSA ឆ្នាំ ២០១៧ ជុំវិញការទិញប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីដោយផ្គើន។

ប្រភព៖ ABC News

ads banner