តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រេចដកសហរដ្ឋអាមេរិកចេញពីការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន (Video Inside)
អាំស្ទែដាំ៖ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក ការីម ខាន់ បញ្ជាក់ថា លោកកំពុងស្វែងរកការយល់ព្រម ដើម្បីបន្តការស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន ដោយផ្តោតលើសកម្មភាពរបស់ក្រុមតាលីបង់ និងក្រុមឧទ្ទាម ISIS-K វិញ។
សកម្មជនសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន លោកស្រី ហូរៀ ម៉ាសាឌីក ដែលបានជួយជនរងគ្រោះក្នុងការគាំទ្រការស៊ើបអង្កេតរបស់ ICC អស់រយៈពេលជាច្រើនឆ្នាំ បានហៅសេចក្តីប្រកាសខាងលើនេះថា ជាការប្រមាថដល់ជនរងគ្រោះរាប់ពាន់នាក់ផ្សេងទៀត នៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងដោយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកងកម្លាំងអាមេរិក ព្រមទាំងកងកម្លាំងអង្គការណាតូ (NATO)។
សូមជម្រាបថា កន្លងមក រដ្ឋអាជ្ញាក៏ធ្លាប់បានត្រួតពិនិត្យ និងតាមដានលើបទឧក្រិដ្ឋកម្ម ដែលសង្ស័យប្រព្រឹត្តិឡើងដោយកងកម្លាំងអាមេរិក និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានផងដែរ។ ប៉ុន្តែលោក ការីម ខាន់ បាននិយាយថា ឥឡូវនេះពួកគេនឹងដកហូតសិទ្ធិលើការត្រួតពិនិត្យនេះចេញ ដោយសារតែមានប្រភពមិនគ្រប់គ្រាន់ ហើយផ្ទុយទៅវិញ នឹងផ្តោតលើទំហំ និងប្រភេទនៃឧក្រិដ្ឋកម្មនៅក្នុងយុត្តាធិការរបស់តុលាការវិញ៕ ប្រភព៖ CNA
