ពិធីបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាចំនួនពីរ គឺ«ការប្រយុទ្ធប្រឆាំងភេរវកម្ម» និង«គ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា»

ដីឥដ្ឋ៖ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាចំនួនពីរ គឺ «ប្រយុទ្ធប្រឆាំងភេរវកម្ម» និង «ការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យា Cyber-Security Management » ដែលចាប់ដំណើរការពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ សម្រាប់និស្សិតថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ ចំនួន១៣នាក់ សហការរៀបចំនិងផ្តល់ដោយ Bureau of Police Research and Development, Indiaតាមប្រព័ន្ធអនឡាញ(Webex)។ ក្នុងពិធីបើកវគ្គនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីនេះ មានចំណាប់អារម្មណ៍ចូលរួមតាមលំដាប់ ដូចខាងក្រោម៖

  • លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា
  • ឯកឧត្តម ឧត្តមសេនីយ៍ទោ អេង គឹមសាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
  • លោកឧត្តមសេនីយ៍ទោ រស់ រក្សា អនុប្រធានក្រុមប្រឹក្សាគ្រូនគរបាលជាតិ និងជាប្រធានក្រុមការងារទំនាក់ទំនងអន្តរជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា
  • លោកឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា នាយកវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា
  • ឯកឧត្តម Shri Neeraj Sinha អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍឥណ្ឌា។

វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការបំពេញតាមកម្មវិធីសិក្សានៃមុខវិជ្ជាថ្នាក់បណ្ឌិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការបំពេញក្រេឌីតដែលមានចំនួន៣០ម៉ោង និង៤៥ម៉ោងនៃការសិក្សាទាំងពីរមុខវិជ្ជា ដើម្បីទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតជំនាញដឹកនាំបញ្ជាការងារសន្តិសុខ៕ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner