អប្សរាព្រឹកនេះ ២៩ កញ្ញា ២០២១
វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ
D4 ក្រសួងធនធានទឹកបានបញ្ជាក់ថា កម្ពុជាទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុងនិរតីខ្សោយ,ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៥ ខែតុលា ភ្លៀងនឹងបន្តធ្លាក់ពីតិច ទៅបង្គួរ ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…
L1 សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា អំណោយវ៉ាក់សាំង ស៊ីណូវ៉ាក់ ២០ម៉ឺនដូស ជូនរដ្ឋាភិបាលឡាវនេះ នឹងពង្រឹងបានថែមទៀតនូវ សាមគ្គីភាព និងមិត្តភាពជាប្រពៃណី រវាងប្រទេសយើងទាំងពីរ ៕ …ឃ្លីប… (ពិសិដ្ឋ + វណ្ណលុក + កន្និការ)
D6 វ៉ាក់សាំង(ស៊ីណូវ៉ាក់)ចំនួន២០ម៉ឺនដូស របស់រដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនដល់រដ្ឋាភិបាលឡាវ ក្នុងការរួមចំណែកទប់ស្កាត់ជម្ងឺកូវីដ-១៩ ក្នុងន័យមិត្តភាពជិតខាង៕…លោក ដេង ម៉ាវិន…ឃ្លីប
L2 រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា សិទ្ធិទទួលបានព័ត៌មាន ជាសាកល គឺជាសិទ្ធិមួយ ដែលមិនអាចខ្វះបាន នៅក្នុងសង្គម ប្រជាធិបតេយ្យ ៕ …ឃ្លីប… (វណ្ណលុក + កន្និការ)
SB1 រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញ ប្រគល់ ទទួល សម្ភារសិក្សានៅផ្ទះ សម្រាប់សិស្សថ្នាក់ទី១ និងទី២ នៅទូទាំងប្រទេស រវាងមូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឍសមត្ថភាព (CDPF) ៕ …ឃ្លីប… (រ៉ាវុធ + សម្បត្តិ + ប៊ុនហុក)
BH3 សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ផ្ញើសារអបអរសាទរ ទិវាអន្តរជាតិ ស្តីពី «សិទ្ធិទទួលព័ត៌មាន» ឆ្នាំ២០២១ ៕ …ឃ្លីប… (ដោយ ប៊ុនហុក)
BH4 ធនាគារពិភពលោក ចេញរបាយការណ៍ កែសម្រួលការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២១ មកនៅត្រឹម ២.២ភាគរយ ខណៈ ឆ្នាំ២០២២ កើនឡើង ៤.៥ភាគរយ ៕ …ឃ្លីប… (ដោយ ប៊ុនហុក)
TEY ស.ស.យ.ក ទីស្តីការគណរដ្ឋមន្ដ្រី សម្រេចបានជោគជ័យ ក្នុងការផ្គត់ផ្គង់ឈាម ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ៕ …ឃ្លីប… (កន្និកា + ប៊ុនហុក)
L4 ទិវាគ្រូបង្រៀនឆ្នាំនេះក្រោម ប្រធានបទ គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ ក្នុង ការអប់រំគ្រប់ កាលៈ ទេសៈ៕ …ឃ្លីប…
វគ្គទី២៖សុវត្ថិភាពសង្គម
V1 កម្មករកាត់ដេរ បានទទួល ប្រាក់ឈ្នួលអប្បបរមា ១៩៤ដុល្លារ តាមការសម្រេចរបស់ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ៕…អានផ្ទាល់
L3 ក្រសួងការងារ ប្រកាសឲ្យធ្វើតេស្ដរកមេរោគកូវីដ ដល់កម្មករ ក្រោយឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ ៕ …ឃ្លីប…
BH2 អាជ្ញាធរខេត្តសៀមរាប បន្ថែមការអនុវត្តវិធានការច្បាប់តឹងរ៉ឹង នៅតំបន់ហានិភ័យខ្ពស់ ក្នុងក្រុង ដើម្បីអាចឈានទៅរកការដក ភូមិមួយចំនួនទៀត ចេញពីតំបន់ក្រហម ៕ …អានផ្ទាល់…
ខេត្តកំពង់ឆ្នំាង
BH5 ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន ចំនួន៧កន្លែង នៅក្នុងស្រុកកំពង់លែង និងស្រុកបរិបូណ៌ ៕ …អានផ្ទាល់… (អត្ថបទ រូបភាព លោក សុខ គឹមស៊ាន)
ខេត្តព្រះវិហារ
D3 មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងថា មេដឹកនាំដែលល្អ គឺត្រូវមានលក្ខណៈសម្បត្តិបីយ៉ាង៖ «១.សុខភាព, ២.សមត្ថភាព, និង៣.គុណធម៌»៕…អានផ្ទាល់(ដោយ៖លី ណា)
វគ្គទី៣៖រាយការណ៍តាមខេត្ត
កំពង់ស្ពឺ
D2 គណៈកម្មការទី៧ នៃរដ្ឋសភា ចុះពិនិត្យស្ថានភាព នៃការបង្រៀន និងរៀនតាមបណ្តុំ នៅតាមគ្រឹស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងខេត្តកំពង់ស្ពឺ ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
ខេត្តបាត់ដំបង
D5 វិទ្យាស្ថានខុងជឺ នៃ សាកលវិទ្យាល័យជាតិបាត់ដំបង ប្រកួតផ្តាច់ព្រ័ត្រដណ្តើមនូវជ័យលាភីចំណាត់ថ្នាក់នៃការប្រកួតនិទានរឿងភាសាចិន៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប… (ដោយ៖អ៊ុក សំអាន) ស សុខា
ខេត្តព្រះសីហនុ
D7 ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំផ្សព្វផ្សាយអំពីនីតិវិធីប្រតិបត្តិសេវាកម្មទេសចរណ៍ដែលត្រៀមបើកដំណើរការឡើងវិញដោយសុវត្ថិភាព៕…អានផ្ទាល់ (ដោយ៖សា វ៉ុន)
ខេត្តកំពង់ធំ
BH6 មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រារព្ធពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសល ជូនដល់វិញ្ញាណ ក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងសម័យសង្រ្គាម ៕ …ឃ្លីប… (ប៊ុន រដ្ឋា)
ខេត្តសៀមរាប
SB2 អភិបាលខេត្តសៀមរាប ទទួលបានអំណោយអង្ករ ១០តោន ពីមន្ទីរដែនដី នគរួបនីយកម្ម និងសំណង និងសាខាពន្ធដារ ខេត្តសៀមរាប ដើម្បីទុកសម្រាប់ចែកជូន ដល់បងប្អូនដែលមានជីវភាពខ្វះខាត ក្នុងតំបន់បិទខ្ទប់ទូទាំងខេត្ត ៕ …ឃ្លីប… (សុផាត + សម្បត្តិ + ប៊ុនហុក)
…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ខេត្តបន្ទាយមានជ័យ
D1 រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង និងមន្ត្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងជំរុញគាំទ្រ ការព្យាបាលអ្នកជំងឺឆ្លងកូវីដ១៩ នៅតាមផ្ទះផងដែរ៕…លោក ឃិន គន្ធា…ឃ្លីប…
ខេត្តព្រៃវែង
SB3 វត្តចំនួន៦ នៅស្រុកស្វាយអន្ទរ ទទួលបានចប្ច័យ និងទេយ្យទាន ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក្នុងបរិបទ នៃជំងឺកូវីត១៩ តាមរយៈ អាជ្ញាធរស្រុក ៕ …ឃ្លីប… (នុតនាង + សម្បត្តិ + ប៊ុនហុក)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
V3 ប្រមុខការពារជាតិ៖អគ្គបញ្ជាការ គឺប្រចាំការទាំងការបញ្ជាគ្រប់ម៉ោងគ្រប់ពេលទាំងអស់ ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ ៕…អានផ្ទាល់
————
R94 អ្នកផលិតសាជីនៅកោះធំអំពាវនាវឱ្យអ្នកជំនាន់ក្រោយទៅសិក្សារៀនសូត្រព្រោះខ្លាចបាត់បង់ សាជី តែងមានរាងមូលក្រឡូម ស្រួចខាងលើ ជាវត្ថុសម្រាប់គ្របម្ហូបអាហារក្នុងរយៈពេលណាមួយ។ ជាប្រពៃណីរៀងមក សាជីតែងមានគ្រប់ទីកន្លែង មិនថានៅតាមផ្ទះ ឬវត្តអារាម មិនថាសម្រាប់អាហាររាល់ថ្ងៃ ឬពេលមានបុណ្យទាន ។ បុរសវ័យ៦៤ឆ្នាំមួយរូប រស់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល បានប្រកបរបរផលិតសាជី អស់រយៈពេលជិត២០ឆ្នាំមកហើយ ។ ដោយសារតែវ័យកាន់តែជ្រេ ម្យ៉ាងពុំមានកូនចៅណាចាប់អារម្មណ៍រៀនបន្តការងារផលិតសាជី លោកបានអំពាវនាវឱ្យអ្នកដែលស្រឡាញ់ចូលចិត្តទៅលើការងារនេះទៅសិក្សារៀនសូត្រពីលោកផ្ទាល់ ព្រោះខ្លាចបាត់បង់សាជីចេញពីជីវភាពរស់នៅរបស់ពលរដ្ឋ នៅពេលអនាគត ។…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១៕…ឃ្លីប…