មនុស្សស្លាប់កើនដល់៦នាក់ ខណៈដែលទឹកជំនន់កំពុងវាយប្រហារខេត្តចំនួន ៣០ របស់ប្រទេសថៃ

បាងកក៖ មនុស្ស ៦ នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ ដែលកំពុងវាយលុកយ៉ាងហោច ៣០ ខេត្ត និងគំរាមកំហែងដល់អាយុជិវិតមនុស្សជាង ៧ ម៉ឺនគ្រួសារ ដែលពួកគេភាគច្រើនប្រឈមនឹងការផ្លាស់ទីលំនៅ។

ជាមួយគ្នានេះ នាយកដ្ឋានធារាសាស្ត្ររដ្ឋ (RID) បានផ្លាស់ប្តូរការភ័យខ្លាចដែលថា គ្រោះទឹកជំនន់នឹងធ្វើឱ្យខូចខាតយ៉ាងធំធេងដូចវិបត្តិទឹកជំនន់ឆ្នាំ ២០១១ នៅពេលដែលតំបន់ឧស្សាហកម្មរាប់មិនអស់ និងផ្នែកខ្លះនៃទីក្រុងបាងកក ត្រូវបានជនលិចដោយទឹកជំនន់រាប់ខែ។ អគ្គនាយក RID លោក Prapit Chanma នៅថ្ងៃអង្គារម្សិលមិញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ស្ថានភាពបច្ចុប្បន្នមិនអាចប្រៀបផ្ទឹមបាននឹងគ្រោះទឹកជំនន់កាលពីមួយទសវត្សរ៍មុន នៅពេលដែលប្រទេសនេះត្រូវបានរងគ្រោះដោយព្យុះត្រូពិកចំនួន ៥ ជាប់ៗគ្នាទេ។ ដោយឡែកនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃបាននិយាយថា ខេត្តយ៉ាងតិចចំនួន ៣០ ត្រូវបានជន់លិចនៅក្នុងរបាយការណ៍សង្ខេបចុងក្រោយរបស់ខ្លួន អំពីស្ថានភាពទឹកជំនន់ទូទាំងប្រទេសចាប់ពីថ្ងៃទី ២៣ និង ២៨ ខែកញ្ញា។ គ្រោះទឹកជំនន់បានឆក់យកជីវិតមនុស្ស ៦ នាក់ ក្នុងនោះ ៥ នាក់នៅខេត្ត Lop Buri និងម្នាក់ទៀតនៅខេត្ត Phetchabun ។ រីឯមនុស្សពីរនាក់ផ្សេងទៀតកំពុងបាត់ខ្លួនដែលម្នាក់នៅក្នុងខេត្តទាំងពីរនេះ។

នាយកដ្ឋាននេះបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋចំនួន ៧ម៉ឺន១ពាន់៩៦គ្រួសារត្រូវបានរងផលប៉ះពាល់ ដែលភាគច្រើននៃពួកគេកំពុងប្រឈមនឹងការផ្លាស់ទីលំនៅ ខណៈការព្រមានមានប្រសិទ្ធិភាពនៅក្នុងតំបន់ជាច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងការផ្លាស់ទីលំនៅទៅទីទួលខ្ពស់ (កន្លែងមានសុវត្ថិភាព)៕ ប្រភព៖ Bangkok Post

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner