ទីបំផុត Messi រកបានគ្រាប់ដំបូងឱ្យ PSG ខណៈ Real Madrid ចាញ់ក្នុងដីខ្លួនឯង នៅ Champions League

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi រកបានគ្រាប់ដំបូងអោយក្រុម Paris Saint-Germain ជ័យជំនះលើក្រុម Manchester City ក្នុងលទ្ធផល ២-០ នៅ UEFA Champions League កាលពីយប់មិញ ។ ២គ្រាប់របស់ PSG រកបានដោយកីឡាករ Idrissa Gueye នៅនាទី៨ និងគ្រាប់ទី២រកបានដោយ Lionel Messi នៅនាទី៧៤ ។

ខណៈ៥ប្រកួតផ្សេងទៀត ក្រុម Real Madrid ១-២ Sheriff , AC Milan ១-២ Atletico Madrid , Dortmund ១-០ Sporting , Porto ១-៥ Liverpool និង RB Leipzig ១-២ Club Brugge ។
សូមជម្រាបថា សម្រាប់ការប្រកួតបន្ទាប់ក្រុម PSG និងត្រូវជួប Rennes នៅថ្ងៃទី៣ ខែតុលា នៅ Ligue 1 ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner