ប្រាក់​ k​y​at​ ​របស់​ភូមាចុះថោក​ជាង​៦​០​% តាំង​ពីរដ្ឋប្រហារមក

លុយ​មី​យ៉ា​ន់​ម៉ា​បាន​ធ្លាក់ចុះ​តម្លៃ​ជាង​៦​០​ភាគរយ​ ​ចាប់តាំង​ពីដើម​ខែកញ្ញា​មក​ ​ធ្វើឲ្យ​តម្លៃ​អាហារ​ ​ប្រេងសាំង​ ​ឡើងថ្លៃ​ ​ក្នុង​ពេល​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​ ​ចាប់តាំង​ពី​កើតមាន​រដ្ឋប្រហារយោធា​ ​៨​ខែ​មកនេះ​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ ​Thai​ PBS​។​

​ហាង​លក់​មាស​និង​កន្លែង​ប្តូរ​ប្រាក់​ជាច្រើន​បាន​បិទទ្វារ​ ​កាលពី​ថ្ងៃពុធ​ ​ដោយសារតែ​បញ្ហា​ចលាចល​ ​ខណៈ​ដែល​ការ​ធ្លាក់ចុះ​របស់​ប្រាក់​ k​y​at​ ​(ខ្យាត) គេ​លើក​មក​និយាយ​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​ ​ខណៈ​ដែល​មាន​ពាក្យចចាមអារ៉ាម​ថា​ ​វិបត្តិ​មួយទៀត​បាន​វាយប្រហារ​ប្រទេស​ដែល​ហែកហួរ​ដោយ​ជម្លោះ​នេះ​។​

​គិត​ត្រឹម​ថ្ងៃអង្គារ​ សប្តាហ៍នេះ ​អត្រា​ប្តូរ​ប្រាក់​ ​១​ដុល្លារ​អាមេរិក​ ​ស្មើនឹង​ ​២​៧​០​០ k​y​at​ ​ខណៈ​កាលពីដើម​ខែ​កញ្ញា ​១​ ​ដុល្លារ​ ​ស្មើនឹង​ ​១​៦​៩​៥ ​k​y​at ​រីឯ​កាលពី​កុម្ភៈ​ ​១​ដុល្លារ​ ​ស្មើនឹង​ ​១​៣​៩​៥​ ​k​y​at ហើយ​ថ្ងៃ​ទី​១​ ​កុម្ភៈ​ ​គឺជា​ថ្ងៃ​ដែល​ពួក​យោធា​បាន​ចូល​ទៅ​ផ្តួល​ ​ចូល​កាន់កាប់​ប្រទេស​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner