ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញប្រកាសតែងតាំង ប្រធានមន្ទីរព័ត៌មានថ្មី ខេត្តកែប

ពិធី នេះរៀបចំធ្វើឡើង ក្រោមអធឹបតីភាពដ៍  ខ្ពង់ខ្ពស់  ឯកឧត្តម  ខៀវ  កញ្ញរិទ្ធ  រដ្ដមន្ត្រី ក្រសួងព័ត៌មាន  វត្តមានចូលរួម មានឯកឧត្តម លោកជំទាវអស់លោកលោកស្រីជាមន្ត្រីព័ត៌មានមកពីភ្នំពេញ ឯកឧត្តម អភិបាលគណៈអភិបាលខេត្ត អភិបាលក្រុងនឹង លោកប្រធានមន្ទីរព័ត៌មានបណ្តាខេត្តនានាផងដែរ ដែលនឹងប្រព្រឹត្តទៅនៅព្រឹក ថ្ងៃ ទី ២១ ខែ មករា ឆ្នាំ ២០២០ស្ថិតនៅសាលប្រជំុ  សាលាខេត្តកែប។  លោក រស់  ឧត្តុង  អនុប្រធានមន្ទីរព័ត៌ខេត្តកែប  នឹងត្រូវបានតែងតាំងជាប្រធានមន្ទីរ  ព័ត៌មានខេត្តកែប ថ្មី ជុំនួស លោក  លៀវ  ស៊ុន សារី  អតីតប្រធានមន្ទីរព័ត៌មានខេត្តកែបចាស់ដៃលនឹងត្រូវ ផ្លាស់ប្តូទៅក្រសួងវិញ។   ឯក ឧត្តម ប៉ែត ពិសី ទីព្រឹក្សាក្រសួងព័ត៌មាន នឹងជាប្រធាន  នាយកដ្ឋានបុគ្គលិក បានអានប្រកាសស្តីពីការតែងតាំង  ប្រធានមន្ទីរព័ត៌មានខេត្ត ដែលនឹងត្រូវទទួលតំណែងថ្មី ដោយលោក រស់ ឧត្តុងវិញ។
លោក  រស់  ឧត្តុង ប្រធានមន្ទីរព័ត៌មានខេត្តកែបថ្មី បានឡើងធ្វើការផ្តាជ្ញាថាៈនឹងគោរពយ៉ាងម៉ើងម៉ាត់នូវគោលការណ៍ច្បាប់វិន័យ នឹងច្បាប់គតិយុទ្ធបទដ្ថាននានាដោយគោរពតាមការនែនាំរបស់ក្រសួងអោយបានជាដាច់ខាតនិងខិតខំអនុរត្តការងារដែលជាភារៈកិច្ចដើម្បីអោយទទួលបាននូវជោគជ័យជាបន្តបន្ទប់ក្នុងការរួមចំណែក ជាមួយរាជរដ្ឋាភិបាលយើង។
ឯក ឧត្តម  ខៀវ  កញ្ញរិទ្ធ រដ្ដមន្ត្រី ក្រសួងព័ត៌មាន បានកោតសសរសើរ នឹងវាយតម្លៃខ្ពស់ ចំពោះលោកប្រធានមន្ទីរព័ត៌មានចាស់  ដែលកន្លងមកបានខិតខំអនុវត្តការងារបានយ៉ាងល្អប្រសើ ធ្វើអោយទទួលបានជោគជ័យជាបន្តបន្ទាប់ គួអោយមោទនះ ឯកឧត្តមរដ្ដមន្ត្រី  ក៍បានណែនាំ នឹងផ្តាំផ្ញើរ  ដល់លោកប្រធានមន្ទីរព័ត៌មានថ្មីដែរថាៈ ដើម្បីដំណើការប្រព្រឹត្តទៅបានដោយរលូន  លោកប្រធានមន្ទីរ ព័ត៌មានទាំងអស់ ត្រូវតែយកចឹត្តទុកដាក់ខ្ពស់ចំពោះការងារដែលថ្នាក់លើដាក់អោយ ក្នុងការរៀបចំកម្មវិធីផ្តល់ នឹងយកព័ត៌មាន  អោយបានទូល ទូលំទូលាយនឹងគ្រប់ ជ្រង់ជ្រោយ  លើគ្រប់វិស័យទូទាំងខេត្រ  ដើម្បីអោយបានយ៉ាងល្អប្រសើរ  ប្រកបដោយជោគជ័យនឹងប្រសិទ្ធិភាព។ ដូច្នេះទាមទាអោយលោកប្រធានមន្ទីរ ព័ត៌មានត្រូវតែខិតខំប្រឹងប្រែង នឹងយកចឹត្តទុកដាក់  អោយកាន់តែខ្លាំងខ្លាបន្ថែមទៀត ព្រោះព័ត៌មាន មួយអាទឹត្យគឺត្រូវតែធ្វើ៧ថ្ងៃពេញទៅហើយ គឺមិនអាចខកខានថ្ងៃណាឡើយ ។ ឯកឧត្តមបានបន្តថាៈ សាព័ត៌មានមានតួនាទីសំខាន់ណាស់គឺជាស្ពានសំរាប់ចម្លងព័ត៌មានអំពី ពលរដ្ដទៅថ្នាក់ដឹកនាំ នឹងពីថ្នាក់ដឹកនាំបញ្ជូនមកប្រជាពលរដ្ដវិញ អំពីហេតុការណ៍ ស្ថានភាពសង្គមនៅតាមមូលដ្ឋាននានា  សេចក្កីត្រូវការនឹងការស្នើរសុំជាដើម ។ ឯកឧត្តមរដ្ដមន្ត្រី ក៍បានផ្តល់អនុសាស៍ ចំនួន៣ចំណុច រួមមានៈ ទី១ ប្រធានមន្ទីរត្រូវទំនាក់ទំនងល្អរ  ជាមួយស្ថាបណ័នរដ្ដ ក្រុមហ៊ុន  ឯកជន នឹង មន្ទីរនានាជំវិញខេត្ត អោយបានល្អរ ប្រសើរ ។ ទី២ប្រធានមន្ទីរត្រូវកំណត់ រៀបចំការប្រជំុអោយបានទៀងទាត់ជាមួយមន្តីក្រោមឱវាទអោយបានញឹកញាប់ ហើយបើអាច ត្រូវធ្វើការប្រជំុរាល់ព្រឹក  ដើម្បីត្រៀមរៀបចំផែនការ ថាៈតើត្រូវ ធ្វើអ្វីខ្លះ ថាមានរឿង ប្ញុមានព្រឹត្តិការណ៍អ្វី ដែលបាននឹងកំពង់កើតឡើង ទី៣ៈ ប្រធានមន្ទីរ ត្រូវចេះប្រមូលផ្តំុសាមគ្គីគ្នា ជាពិសេសត្រូវចេះ  គ្រប់គ្រងចាត់ចែង  មន្ត្រីធ្វើការឲ្យបានត្រឹមត្រូវ តាមជំនែងរបស់ពួកគេ ដោយមិនចាំបាច់ទាល់តែ ប្រធាន  ចេះគ្រប់សព្វនោះទេ នេះហើយគឺជាតួនាទីរបស់អស់លោកដែលត្រូវតែខិតខំអនុវត្តអោយខាងតែបាន៕ Sila sarin

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner