ទូទាំងប្រទេស សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៣,៣៧០,៨៣៨នាក់ (គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា)
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ គិតត្រឹមយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៣៧០,៨៣៨នាក់។ ក្នុងរួមមាន
១. ចាប់ពីអាយុ១៨ឆ្នាំឡើង ៩,៩០៥,៦៦៦នាក់
២. ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៧៦០,១១៨នាក់
៣. ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៧០៥,០៥៤នាក់
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

