Man City PSG និង Dortmund ប្រជែងយកតារាឆ្នើមម្នាក់របស់ Real Sociedad
ក្រុម Man City បានចូលរួមដេញថ្លៃយកកីឡាករ Mikel Oyarzabal របស់ក្លិប Real Sociedad ។
យោងតាម TEAM Talk បានអោយដឹងថា Man City មិនបោះបង់ចោល Oyarzabal ដែលជាគោលដៅរយៈពេលវែងរបស់អ្នកចាត់ការ Pep Guardiola ឡើយ ។ ខណៈ Fichajes បានរាយការណ៍ថា Paris Saint-Germain និង Borussia Dortmund ក៏កំពុងតាមប្រមាញ់ខ្សែបម្រើស្លាប Oyarzabal រូបនេះផងដែរ ។

ដោយឡែកក្លឹប Real Sociedad បានដាក់តម្លៃខ្លួនកីឡាករជម្រើសជាតិអេស្ប៉ាញ Mikel Oyarzabal ៦៣ លានផោន ។
ដូច្នេះមានន័យថា Man City ត្រូវត្រៀមលក់កីឡាករម្នាក់ ដូចជា Raheem Sterling, Phil Foden, Riyad Mahrez, Gabriel Jesus និង Ferran Torres ដើម្បីយក Oyarzabal មកវិញ ។

សូមរំលឹកថា ក្លិបយក្ស នៅទីក្រុង Manchester បានព្យាយាមចុះហត្ថលេខាកឡាករវ័យ ២៤ ឆ្នាំរូបនេះម្តងរួចមកហើយ កាលពីឆ្នាំមុន ប៉ុន្តែត្រូវបានក្លិប La Liga ច្រានចោល ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។

