មេបញ្ជាការកងអង្គភាពពិសេស Quds ថ្មីប្តេជ្ញាសងសឹកឲ្យលោក កាស្សេម សូឡៃមេនី ដែលត្រូវបានសហរដ្ឋអាមេរិកសម្លាប់

អ៊ីរ៉ង់៖ អ៊ីរ៉ង់សន្យាថា នឹងសងសឹកឱ្យវិញ្ញាណក្ខន្ធលោក កាស្សេម សូឡៃមេនី វិញ នេះបើតាមការព្រមានរបស់មេបញ្ជាការកងអង្គភាពពិសេស Quds ថ្មី របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក អ៊ីស្មែល កាអានី នៅថ្ងៃទី២០ ខែមករានេះនៅឯពិធីបង្ហាញខ្លួននៅចំពោះមុខក្រុមមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍ (IRGC) ដើម្បីចូលកាន់តំណែងជាផ្លូវការ ។

ជាមួយគ្នានេះ លោក អ៊ីស្មែល កាអានី បាននិយាយថា សហរដ្ឋអាមេរិកបានសម្លាប់លោក សូឡៃមេនី ដោយប្រើប្រាស់វិធីរបស់មនុស្សកំសាក ប៉ុន្តែយើងប្តេជ្ញាថា នឹងសងសឹកចំពោះសត្រូវដែលបានសម្លាប់លោក សូឡៃមេនី តាមបែបមនុស្សក្លាហាន ។

គួរជម្រាបថា លោក អ៊ីស្មែល កាអានី ដែលនឹងត្រូវឡើងកាន់មុខតំណែងបន្តពីលោក កាស្សេម សូឡៃមេនី ដែលជាអតីតមេបញ្ជាការកងអង្គភាពពិសេស Quds របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់រូបនេះ គឺជាមនុស្សម្នាក់ដែលស្មោះស្ម័គ្រនឹងលោក សូឡៃមេនី ហើយក៏ត្រូវបានគេជឿជាក់ដែរថា រូបលោកនឹងបន្តដើរតាមជំហាននៃអតីតមេបញ្ជាការអ៊ីរ៉ង់លោក សូឡៃមេនី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner