៤ តុលា ២០២១
១. ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានជាង ៤១ម៉ឺនតោន តម្លៃ ២៨៤លានដុល្លារ ដោយចិន និងតំបន់ស្វយ័តរដ្ឋបាលហុងកុង ម៉ាកាវ នាំចេញ ៤៩.៥% អឺរ៉ុប រួមទាំងអង់គ្លេស ២៦.៩% អាស៊ាន ១០% និង ២២គោលដៅផ្សេងៗជាង ១៣.៥% – FN
២. អាជ្ញាធរខេត្តកំពង់ចាមកំពុងផ្តើមផលិតខ្យល់អុកស៊ីសែន សម្រាប់បម្រើដល់វិស័យសុខាភិបាលក្នុងខេត្តទាំងមូលរួចរាល់ ក្រោយបានបញ្ចប់ការតំឡើងម៉ាស៊ីនផលិផលខ្យល់បានរួចកាលពីពេល ថ្មីៗនេះ – RFI
៣. គ្រោះទឹកជំនន់នៅខែកញ្ញា បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋជិត ២ម៉ឺនគ្រួសារ និងដំណាំស្រូវជាង ២ម៉ឺនហិកតា និងសត្វពាហនៈជាង ១០០ក្បាល ព្រមទាំងបានប៉ះពាល់ដល់ក្រុង-ស្រុកចំនួន៩ នៃខេត្តបន្ទាយមានជ័យ- ថ្មីៗ
៤. កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានភ្ជាប់ប្រព័ន្ធទំនាក់ទំនងឡើងវិញហើយ ក្រោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្អាកបណ្តាញទំនាក់ទំនងអន្តរកូរ៉េកាលពីខែសីហា ហើយសង្ឃឹមនឹងជំរុញកិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងរវាងកូរ៉េទាំងពីរ – CGTN
៥. កូនស្រីរបស់លោកប្រធានាធិបតីហ្វលីពីន Rodrigo Duterte គឺលោកស្រី Sara Duterte-Carpio នឹងឈរឈ្មោះចូលរួមប្រជែងយកតំណែងជាប្រធានាធិបតី នៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ខាងមុខ – Reuters
