អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៣៦លាន៦០ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៨៣ម៉ឺននាក់ និងជាសះស្បើយ២១៣លាន៧៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៣៦លាន៦០ម៉ឺន២ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៨៣ម៉ឺន១ពាន់៧៣៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២១៣លាន៧៣ម៉ឺន៥ពាន់១៤៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៤លាន៧៨ម៉ឺន១ពាន់២០០នាក់ ស្លាប់ចំនួន៧២ម៉ឺន៤ពាន់៧២៨នាក់ និងជាសះស្បើយចំនួន៣៤លាន២៨ម៉ឺន២ពាន់១២១នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៨៧ម៉ឺន១ពាន់៨៨១នាក់ ស្លាប់៤៤ម៉ឺន៩ពាន់៥៦៨នាក់ និងជាសះស្បើយ៣៣លាន១៧ម៉ឺន៥ពាន់៦៥៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៤៩ម៉ឺន៩ពាន់៧៤នាក់ ស្លាប់ចំនួន៥៩ម៉ឺន៨ពាន់៨៧១នាក់ និងជាសះស្បើយ២០លាន៤៨ម៉ឺន៨ពាន់៧៨៥នាក់ ៕ ប្រភព៖ worldometers
