លោក ចូ បៃដិន៖ សហរដ្ឋអាមេរិក-ចិនសន្យានឹងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងកោះតៃវ៉ាន់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ថ្លែងថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិនលោក ស៊ី ជិនពីង ស្តីអំពីស្ថានការណ៍កោះតៃវ៉ាន់ ហើយនៅក្នុងនោះមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀងកោះតៃវ៉ាន់ ស្របពេលដែលភាពតានតឹងរវាងចិន និងតៃវ៉ាន់កាន់តែកើនឡើង។

ការលើកឡើងអំពីកិច្ចព្រមព្រៀងរបស់លោក ចូ បៃដិន នេះ ប្រហែលជាចង់សំដៅទៅលើគោលនយោបាយចិនតែមួយ ដែលសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងអនុវត្តតាមអស់ជាច្រើនទសវត្សរ៍មកហើយដែរ ដោយក្នុងនោះមានចែងថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ ហើយនិងការធានាអនាគតរបស់កោះតៃវ៉ាន់ ត្រូវតែដើរលើមាគ៌ាប្រកបដោយសន្តិភាព។

ស្របពេលជាមួយគ្នានោះដែរ លោក ចូ បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំបាននិយាយជាមួយលោក ស៊ី អំពីតៃវ៉ាន់។ យើងព្រមព្រៀងគ្នា… យើងនឹងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងតៃវ៉ាន់។ យើងបានបញ្ជាក់រឿងនេះច្បាស់ ហើយខ្ញុំគិតថា លោក ស៊ី គួរតែធ្វើអ្វីៗគ្រប់យ៉ាងដោយប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀង។ យ៉ាងណាក៏ដោយ ភាគីចិនមិនទាន់បញ្ចេញព័ត៌មានអំពីកិច្ចសន្ទនានេះនៅឡើយទេ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner