តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីងប៊ុនហៀងចុះសួរទុក្ខនាយ ពលទាហាន កំពុងហ្វឹកហ្វឺនជំនាញបើកបររថយន្តធនធ្ងន់
ព្រឹកថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជេីញចុះសួរសុខទុក្ខដល់នាយ-ពលទាហាន កំពុងហ្វឹកហ្វឺនជំនាញបេីកបររថយន្តធុនធ្ងន់ (កងអន្តរាគមន៍ ដឹកជញ្ជូន ៩២១) នៅឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានឧបត្ថម្ភរួមមាន៖
-កងអន្តរាគមន៍ ដឹកជញ្ជូន៩២១ ថវិកា ២លានរៀល
-ក្រុមគ្រូ ម្នាក់ៗថវិកា ១០ម៉ឺន រៀល
-សិក្ខាកាម ម្នាក់ៗថវិកា ៥ម៉ឺន រៀល ៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕








