សហរដ្ឋអាមេរិក៖ លោក បៃដិន និងលោក ស៊ី នឹងធ្វើកិច្ចពិភាក្សាគ្នាតាមអនឡាញនៅចុងឆ្នាំនេះ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានឯកភាពជាមួយចិន ក្នុងការរៀបចំអោយមានកិច្ចប្រជុំតាមអនឡាញរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីចិនរបស់លោក គឺលោក ស៊ី ជីនពីង នៅចុងឆ្នាំ២០២១នេះ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមគ្រប់គ្រងការប្រកួតប្រជែង ដែលកំពុងកើនឡើងរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ។

ការប្រកាសខាងលើនេះបានកើតមានឡើងក្រោយមានកិច្ចពិភាក្សាគ្នារវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jeke Sullivan ជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិន គឺលោក Yang Jiechi នៅប្រទេសស្វីស កាលពីថ្ងៃពុធសប្តាហ៍នេះ ដោយបានជជែកអំពីការព្រួយបារម្ភរបស់អាមេរិក ចំពោះការរំលោភសិទ្ធិមនុស្សដែលអាចកើតមានរបស់ចិន ក៏ដូចជាសម្ពាធរបស់ខ្លួនលើកោះតៃវ៉ាន់ និងថា ត្រូវការពេលបន្ថែមទៀតដើម្បីបញ្ចៀសជម្លោះរវាងប្រទេសទាំងពីរ។

បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី ជេន សាគី ប្រទេសទាំងពីរកំពុងធ្វើការលម្អិតនៃកិច្ចប្រជុំនេះ ដោយរដ្ឋបាលលោក បៃដិន ជឿជាក់ថា ការចូលរួមកម្រិតថ្នាក់ដឹកនាំ គឺជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីគ្រប់គ្រងការប្រកួតប្រជែងជាមួយប្រទេសចិន ដោយមានទំនួលខុសត្រូវ ជាពិសេសផ្តល់ការសម្របសម្រួលអំណាចនៅក្នុងភាពជាអ្នកដឹកនាំចិន៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner