៨ តុលា ២០២១
១. ក្រសួងបរិស្ថាន ប្រគល់ជូនរថយន្ត និងម៉ូតូដឹកសំរាមសំណល់រឹងចំនួន ១៧គ្រឿង ដល់អង្គភាពរដ្ឋបាលក្រុង-ស្រុកចំនួន ១៦ មកពីរាជធានី-ខេត្តចំនួន ៨ និងអង្គការចំនួន ១ – ភ្នំពេញបុស្តិ៍
២. សហគមន៍កសិកម្មចំនួន ១១ នៅខេត្តកំពង់ធំ បានទទួលម៉ាស៊ីនដាំស្រូវពីមន្ទីរកសិកម្មខេត្ត ដែលនឹងធ្វើឱ្យប្រសើរឡើងនូវផលិតភាពដោយបង្កើនល្បឿនផលិតកម្មស្រូវ និងកាត់បន្ថយកម្លាំងពលកម្ម – ខ្មែរថាមស៍
៣. ស្លឹកគ្រៃភ្លុកដំរី កំពុងមានតម្រូវការទីផ្សារល្អ សម្រាប់នាំចេញទៅថៃ ដោយប្រទេសនេះមានតម្រូវការប្រមាណ ១០០តោន ក្នុង១សប្តាហ៍ តែកសិករខ្មែរមានលទ្ធភាពផ្គត់ផ្គង់ស្លឹកគ្រៃក្រៀម ប្រមាណ ៥តោនប៉ុណ្ណោះ ក្នុង១សប្ដាហ៍ – FN
៤. គ្រោះរញ្ជួយដីកម្រិត ៦,១ រ៉ិចទ័របានវាយប្រហារទីក្រុងតូក្យូ ប្រទេសជប៉ុន និងតំបន់ជុំវិញកាលពីល្ងាចថ្ងៃទី៧ ខែតុលា និងបណ្តាលឱ្យរបួសមនុស្សជាង ២០នាក់ – CNA
៥. អ្នកកាសែតជនជាតិហ្វីលីពីនលោកស្រី Maria Ressa និងអ្នកកាសែតរុស្ស៊ីលោក Dmitry Muratov បានឈ្នះពានរង្វាន់សន្តិភាពសម្រាប់ការតស៊ូយ៉ាងក្លាហានដើម្បីសេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសរុស្ស៊ី – The Guardian
