សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ៣៩៦នាក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់

ព្រះសីហនុ៖ សមាជិក សមាជិកាចំនួន ៣៩៦នាក់បន្ថែមទៀតក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។

មានប្រសាសន៍នៅក្នុងពីធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ឯកឧត្តម សាយ សំអាល់ប្រធានក្រុមការងារបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងបំពេញភាកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមការងារក៏បានស្វាគមន៍និងថ្លែងអំណរគុណព្រមទាំងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួមជាសមាជិកគណបក្សប្រជា ជនកម្ពុជាដែលជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។

ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើឱ្យបងប្អូននិងក្មួយៗទាំងអស់ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១និងត្រៀមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់នៅថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២២ ក៏ដូចជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។ ឯកឧត្តមប្រធានការងារ បានជូនសមាជិកសមាជិកាគណបក្សដែលទើបញ្ចូលថ្មីនូវថវិកាមួយចំនួន រួមនឹងអាវ១និងមួក១គណបក្សផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner