អប្សរាព្រឹកនេះ ១១ តុលា ២០២១
V1 សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមជម្រើសជាតិកម្ពុជា ទទួលបានជ័យជំនះលើក្រុមកោះហ្គាំ ១ ទល់ ០៕…អានផ្ទាល់
V4 Honda សម្ដែងការខកចិត្តនឹងទម្រង់លេងរបស់ក្រុម ទោះឈ្នះកោះហ្គាំ ១-០ ក៏ដោយ ៕…អានផ្ទាល់
D5 ព្រឹកនេះសម្តេចពិជ័យសេនា ទៀ បាញ់ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ៕…អានផ្ទាល់ (ដោយ៖ ជា សេឌី)
D4 ក្រសួងសុខាភិបាល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ម្សិលមិញ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២៣៩នាក់, ជាសះស្បើយចំនួន៤៨១ និងអ្នកស្លាប់ថ្មីចំនួន ២៤នាក់។គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១១៤,៨១០នាក់, អ្នកជាសះស្បើយសរុបចំនួន១០៧,៨៥៧នាក់, ស្លាប់សរុបចំនួន២,៥០៦នាក់៕…អានផ្ទាល់(ដោយ៖ ជា សេឌី) ចប់
BH1 លោកជំទាវ ឱ វណ្ណឌីន ដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត ក្នុងបរិបទប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ៕ …អានផ្ទាល់…
D3 រដ្ឋមន្រ្តីក្រសួងធនធានទឹក និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ជាឲ្យក្រុមកាងារកាយបើកផ្លូវទឹកប្រឡាយ៩៦ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅព្រំប្រទល់ភ្នំពេញ និងខេត្តកណ្តាល ៕…អានផ្ទាល់ (ដោយ៖ ជា សេឌី)
BH2 នាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះពិនិត្យស្ថានភាពទឹក តាមបណ្តោយស្ទឹងព្រែកត្នោត ៕ …អានផ្ទាល់…
V3 លោក ប៉ែន បូណា បង្ហាញចំណាប់អារម្មណ៍៦ចំណុច ពាក់ព័ន្ធការចុះផ្សាយខុសការពិតរបស់កាសែត The Guardian របស់ចក្រភពអង់គ្លេស ៕…អានផ្ទាល់
V5 លោក មុត ចន្ថា៖គណបក្សនយោបាយយ៉ាងតិចចំនួន៩ ដែលប្រធានមានសញ្ជាតិពីរ គឺបារាំង អាមេរិក និងកាណាដា ៕…អានផ្ទាល់
វគ្គទី២៖សុវត្ថិភាពសង្គម
ខេត្តបន្ទាយមានជ័យ
D2 ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១២៦គ្រួសារ ទទួលអំណោយពីសប្បុរសជន តាមរយៈរដ្ឋបាលក្រុងប៉ោយប៉ែត ៕…អានផ្ទាល់ (ដោយ៖ ជា សេឌី)
ខេត្តកំពង់ស្ពឺ
D1 មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ប្រកាសឱ្យបងប្អូនបញ្ឈប់ការឆ្លងកាត់ស្ពានបេឡេត៍អំពែភ្នំ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាត)
ខេត្តកំពត
BH3 ពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ១១៨គ្រួសារ ក្នុងស្រុកបន្ទាយមាស បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ៕ …អានផ្ទាល់…
ខេត្តសៀមរាប
D9 សួនច្បារអកគីដេ ក្នុងស្រុកពួក ខេត្តសៀមរាប បាននឹងកំពុងបម្រើក្នុងវិស័យទេសចរណ៍ ក្នុងមួយថ្ងៃ មានភ្ញៀវចូលទស្សនា ពី២០០ ទៅ៤០០នាក់៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)
ខេត្តបន្ទាយមានជ័យ
D6 ពលករខ្មែរ បាននាំគ្នាលួចឆ្លងដែនចូលទឹកដីថៃ ត្រូវបានចាប់ខ្លួនដោយកម្លាំងចម្រុះ ៕…អានផ្ទាល់ (ដោយ៖គៀន ចាន់ហ៊ីន)
វគ្គទី៣៖រាយការណ៍តាមខេត្ត
ខេត្តពោធិ៍សាត់
BH5 ពលរដ្ឋខ្វះស្បៀងជាង ១ពាន់គ្រួសារ នៅឃុំកំពង់លួង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ៕ …អានផ្ទាល់…
ខេត្តត្បូងឃ្មុំ
BH6 អ្នកតំណាងរាស្រ្តខេត្តត្បូងឃ្មុំ លើកទឹកចិត្តដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្ស មេឃុំ និងជំទប់ទាំងអស់ ត្រូវ យកចិត្តទុកដាក់ ស្វែងយល់ពីនីតិវិធី នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងបរិបទ ជំងឺកូវីដ-១៩ ៕ …អានផ្ទាល់…
…សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
SB1 អភិបាលរាជធានីភ្នំពេញឧបត្ថម្ភថវិកា៥លានរៀនជូន ចៅសង្កាត់ផ្សារថ្មីទី១ មានជំងឺធ្ងន់ធ្ងរ ដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺ៕…អានផ្ទាល់
BT ឯកឧត្តម សាយ សំអាល់ លើកទឹកចិត្តមន្ត្រីមូលដ្ឋានបន្តបង្កើនធ្វើអំពើល្អ និងបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើងខ្លាំងថែមទៀតព្រោះជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា៕…អានផ្ទាល់
ខេត្តកំពត
BH4 ប្រធានគណបក្សប្រជាជនខេត្តកំពត ក្រើនរំលឹកជំរុញឲ្យយុវជនគណបក្ស ខិតខំពង្រីកសមាជិក និងជំរុញកិច្ចអភិវឌ្ឍន៍ ដើម្បីបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាន ឲ្យបានកាន់តែល្អប្រសើរ ៕ …អានផ្ទាល់…
ខេត្តកំពង់ធំ
D7 គ្រួសារអតីតយុទ្ធជនពិការ បានទទួលខ្នងផ្ទះទី២០០ ដែលអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕…លោក ប៊ុន រដ្ឋា…ឃ្លីប…
ខេត្តសៀមរាប
D8 អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងព្រះគ្រូចៅអធិការវត្តប្រាំពីរល្វែង នាំយកអំណោយជូនដល់គ្រួសារខ្វះខាតចំនួន១៥គ្រួសារ និងវត្តចំនួន១៕…អានផ្ទាល់ (ដោយ៖សៀន សុផាត)
វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ
ខេត្តបាត់ដំបង
D10 រដ្ឋលេខាធិការក្រសួងអប់រំ សម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារសិក្សា១ខ្នង ៥បន្ទប់ ដែលជាអំណោយ «លោក ហុង ឆាយ និងលោកស្រី ម៉ា សុភី» នៅសាលាបឋមសិក្សាវត្តកែវ ស្រុកឯកភ្នំ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)
————
R102 ហេតុអ្វីបានពិភពលោកកោតសរសើរម្រេចកំពត? ម្រេចកំពតទទួលបានការទទួលស្គាល់នៅលើពិភពលោក និង ទទួលបានពានរង្វាន់ជាច្រើនថាម្រេចឆ្ងាញ់។ តើកត្តាអ្វីដែលធ្វើអោយម្រេចនៅក្នុងទឹកដីជាប់សមុទ្រកម្ពុជាមានលក្ខណ:ពិសេសបែបនេះ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយលោករៀម ចំរើន៕…ឃ្លីប…
——–សូមជូន ហោរាសាស្ត្រ
ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១៕…អានផ្ទាល់…