អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ អញ្ជើញធ្វើបទបង្ហាញពីនីតិវិធីការចុះឈ្មោះ និងពិនិត្យផ្ទៀងផ្ទាត់ បញ្ជីឈ្មោះបោះឆ្នោត
ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណៈបក្សខេត្ត ស្ដី ពីនីតិវិធីនៃការចុះឈ្មោះនិង ពិនិត្យបញ្ជីឈ្មោះ បោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារ គណបក្ស មេឃុំ និងជំទប់ឃុំទាំង ៧ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ។
លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានមានមត្តិស្វាគមន៏និងជម្រាបជូននូវរបាយការណ៍ សភាពការណ៍ទូទៅ និងវឌ្ឍនភាព ចំពោះដំណើរការ លើការរៀបចំយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី ៥ ឆ្នាំ ២០២១ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ។
ឯកឧត្តម ចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងធ្វើបទបង្ហាញពីច្បាប់ និងបទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះនិងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ។
ឯកឧត្តមអ្នកតំណាងរាស្ត្របានបន្តថា ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សទាំងអស់ ត្រូវមានក្រមសីលធម៌ត្រឹមត្រូវ ក្នុងការអនុវត្តបំពេញភារកិច្ចរបស់ខ្លួន ដើម្បីលើកកំពស់ការចាត់តាំងអនុវត្តការងារបោះឆ្នោត ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ ខាងមុខនេះ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។
ឯកឧត្តម ចាយ បូរិន ក៏បានសំណូមពរ ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារគណៈបក្ស មេឃុំ និងជំទប់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះក្នុបញ្ជីបោះឆ្នោតដូចជាអ្នកទើបតែផ្លាស់ប្តូរទីលំនៅអ្នកទើបត្រឡប់ពីសំណាកស្រុកអ្នកគ្មានអតញ្ញាណប័ណ្ណ អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំបានទៅចុះឈ្មោះ គ្រប់ៗគ្នាក្នុងរយៈពេលនៃការរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០២១ ចាប់ពីថ្ងៃទី១២ខែតុលាដល់ថ្ងៃទី៣០ខែវិច្ឆិការឆ្នាំ២០២១ ឃើញថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៥០ថ្ងៃប៉ុណ្ណោះដូច្នេះយើង ត្រូវចូលរួមដោះស្រាយបញ្ហានេះឱ្យទទួលបានជោគជ័យ ក្នុងរយៈពេលចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះការផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត តាមការកំណត់របស់ គ.ជ.ប។





