ស្រុកបវេលដែលជាគោលដៅនៃមជ្ឈមណ្ឌលសេ ដ្ឋកិច្ចទី២ របស់ខេត្តបាត់ដំបងកំពុងតែទទួលបាន ការបោះទុនវិនិយោគ លើវិស័យអចលនៈទ្រព្យ សំណង់ផ្ទះបុរី (មានវីដេអូ)

អត្ថបទដោយ៖
Kien Sereyvuth

 ក្រុមហ៊ុន យិន ម៉ាន់ យី អាន ដែលជាក្រុមហ៊ុនក្នុងស្រុក ហើយម្ចាស់វិនិយោគជាអ្នកមានកំណើតរស់នៅក្នុងស្រុកបវេលផ្ទាល់ បានចំណាយទុនផ្ទាល់ខ្លួនយ៉ាងច្រើននូវក្នុងការវិនិយោគវិស័យអចលនទ្រព្យសំណង់ផ្ទះបុរី និងផ្សារបោះដុំលក់រាយនៅលើផ្ទៃដីប្រមាណ១៤ហិកតា ព្រមទាំងរៀបចំជាប្រព័ន្ធផ្លូវចាក់បេតុង ប្រព័ន្ធលូរំដោះទឹក បង្គន់អនាម័យសាធារណៈព្រមទាំងមានសួនច្បារដ៏ប្រណិតសម្រាប់កំសាន្តនិងហាត់ប្រាណថែមទៀតផង ហើយត្រូវបាន ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ធ្វើការវាយតម្លៃ និងកោតសរសើរចំពោះសមិទ្ធផលរីកចម្រើននិងម្ចាស់វិនិយោគផ្ទាល់ក្នុងស្រុកមួយនេះ ដោយបានលើកឡើងថា៖ អ្វីៗ! ដែលយើងមានថ្ងៃនេះគឺដោយសារតែថ្ងៃ០២ធ្នូនិងថ្ងៃ៧មករា ១៩៧៩ ដែលបានផ្តល់នូវកណើតទី២ សម្រាប់
យើងគ្រប់ៗរូបនិងការថឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញ នូវគោលនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពយ៉ាងពេញលេញបរិបូរណ៍ប្រជាពលរដ្ឋរស់នៅមានសុខសុវត្ថិភាព សន្តិសុខសណ្តាប់ល្អប្រសើរនិងមានឱកាសក្នុងការប្រកបមុខរបរប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងល្អប្រសើរ ថែមទាំងធ្វើឲ្យកំណើនសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃនិងកំណើនសេដ្ឋកិច្ចជាតិមានការកើនឡើងប៉ុន្មានឆ្នាំជាប់ៗគ្នាក្នុងរង្វង់ប្រមាណ៧% ជារៀងរាល់ឆ្នាំ។ ដែលនេះ គឺមកពីកត្តាសុខសន្តិភាព ដែលយើងទាំងអស់គ្នាតែត្រូវសម្តែងនូវកត្តញ្ញូតាធម៌ជូនចំពោះថ្នាក់ដឹកនាំរបស់
គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ដើម្បីអរគុណនូវសុខសន្តិភាព និងដឹងគុណ អរគុណសន្តិភាព…។

       ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបជុំនិងសំណេះសំណាលជាមួយម្ចាស់វិនិយោគនិងអតិថិជនដែលបានជាវផ្ទះល្វែង យិន ម៉ាន់ យី អាន ដែលស្ថិតក្នុងភូមិសង្កែវារ ឃុំបវេល ខេត្តបាត់ដំបង កាលពីល្ងាច ថ្ងៃទី១៧ខែមករា២០២០នេះ។

     តាមការគូសបញ្ជាក់ពីម្ចាស់វិនិយោគផ្ទាល់បានឲ្យដឹងថា៖អតិថិជនដែលបានជាវ ផ្ទះល្វែង ដីឡូតិ៍ ក្នុងបុរីរបស់ខ្លួនប្រកបដោយតម្លាភាព ហើយក៏ជាពេលវេលាដែលអតិថិជន”បុរី យិន ម៉ាន់ យី អាន”ទន្ទឹងរង់ចាំនិងស្រមៃធ្វើជាម្ចាស់និងសូមអនុញ្ញាតជម្រាបជូនថា ក្រុមហ៊ុនរបស់យើងខ្ញុំ បានខិតខំជម្រុញក្នុងការកសាង ផ្ទះអាជីវកម្ម ផ្សារ ប្រព័ន្ធផ្លូវ ប្រព័ន្ធលូបង្ហូរទឹក សួនច្បារ ទីលានហាត់ប្រាណ និង តប្រព័ន្ធទឹកស្អាត ភ្លើង ដោយបានចំណាយទុនវិនិយោគផ្ទាល់ខ្លួនបន្ថែមទៅលើប្រាក់កក់របស់អតិថិជន នៅលើផ្ទៃដីកំពុងវិនិយោគ ១៤ហិកតា ក្នុងគោលបំណងចូលរួមអភិវឌ្ឍន៍ស្រកបវេលយើង ដោយសាងសង់ផ្ទះអាជីវកម្មទំនើបទាន់សម័យ និងមានបរិស្ថានល្អ និងប្រែក្លាយជាតំបន់ដោះដូរពាណិជ្ជកម្មដ៏ធំទូលាយ ដែលនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចនិងធ្វើឲ្យមានការរីកចម្រើនមួយ ក្នុងចំណោមស្រុកនានា នៃ ខេត្តបាត់ដំបង។ហើយការអនុវត្តគម្រោងអភិវឌ្ឍ បុរី យិនម៉ាន់ យីអាន នេះក៏បានរួមចំណែកផ្តល់ផលប្រយោជន៍សង្គមដូចជា៖
បានបង្កើតការងារជូនប្រជាពលរដ្ឋ ជិត៣០០នាក់ជារៀងរាល់ថ្ងៃនិងទទួលបាននូវប្រាក់ចំណូលសមស្រប តាមសមត្ថភាព ជំនាញរៀងៗខ្លួន។ហើយទីតាំងបុរី បានបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនអាជីវករលក់ដូរទំនិញបន្លែ ត្រី សាច់ លក់បោះដុំនិងលក់រាយដែលចេញពីតំបន់ជុំវិញផ្សារបវេល ឲ្យមកលក់ដូរនៅលើដងផ្លូវបេតុងក្នុងបុរី តាមសំណូមពរ របស់អាជ្ញាធរនៃរដ្ឋបាលស្រុកបវេល ដើម្បីអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងសណ្តាប់ធ្នាប់ ក៏ដូចជាកែលម្អនូវសោភ័ណភាពទីប្រជុំជនរបស់ស្រុកបវេល ផងដែរ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់ទុកស្រុកបវេល គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរណបទី២របស់ខេត្តបាត់ដំបង និងបន្ទាប់ពីក្រុងបាត់ដំបង ហើយស្រុកនេះក៏មានលក្ខណៈភូមិសាស្ត្រចំណុចកណ្តាលនិងអំណោយផលក្នុងការស្រូបយកនូវសេដ្ឋកិច្ចពីបណ្តាស្រុកនានាជាប់ព្រំដែន
ដូចជា៖ស្រុកកំរៀង ភ្នំព្រឹកនិងសំពៅលូនទៀតផងមិនតែប៉ុណ្ណោះ ស្រុកបវេល ក៏មានចំនួនប្រជាពលរដ្ឋប្រមាណជាង១១ម៉ីននាក់ ជាមួយនិងកំណើនពលរដ្ឋក្នុងមួយឆ្នាំៗ ប្រមាណ២% ផងដែរ៕   ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner