គិតត្រឹមព្រឹកថ្ងៃទី១២ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១២.៥លាននាក់ ស្លាប់ជាង ២៦.៩ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៥៧៦,០៣០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៩,១៧៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២២៨,៥៥២នាក់ (ស្លាប់ ១៤២,៧១៦នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,៦៧៤,៨១៤នាក់ (ស្លាប់ ៣៩,៦៦០នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៣៤៦,៣០៣នាក់ (ស្លាប់ ២៧,៤២២នាក់)
- ថៃ ឆ្លងចំនួន ១,៧២០,៩១៩នាក់ (ស្លាប់ ១៧,៧៥១នាក់)
- វៀតណាម ឆ្លងចំនួន ៨៤៣,២៨១នាក់ (ស្លាប់ ២០,៦៧០នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៧៩,៨៤៨នាក់ (ស្លាប់ ១៨,១៦២នាក់)
- សិង្ហបុរី ឆ្លងចំនួន ១២៩,២២៩នាក់ (ស្លាប់ ១៧២នាក់)
- កម្ពុជា ឆ្លងចំនួន ១១៥,០៦៨នាក់ (ស្លាប់ ២,៥២៧នាក់)
- ទ្បាវ ឆ្លងចំនួន ២៨,៨៤៩នាក់ (ស្លាប់ ៣០នាក់)
- ព្រុយណេ ឆ្លងចំនួន ៩,១៦៧នាក់ (ស្លាប់ ៦៤នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕