ក្បាច់ Good bye prime minister!
អត្ថបទដោយ៖
AMS OneMinute
សម្តេចតេជោ ហ៊ុន សែន៖ សេចក្តីថ្លែងហេតុ និងលិខិតរបស់នាយករដ្ឋមន្ត្រីបានទៅដល់សភារួចហើយ។ នេះជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ។ ប្រសិនគេស្រឡាញ់ជាតិពិតប្រាកដ គេមិនខ្លាចលះបង់សញ្ជាតិបរទេសមកបម្រើជាតិខ្មែរនៅក្នុងឋានៈជានាយករដ្ឋមន្ត្រី ជាប្រធានរដ្ឋសភាជាប្រធាន ព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាធម្មនុញទេ។
សម្តេចបានបន្តថា រដ្ឋធម្មនុញក្រោយធ្វើវិសោធនកម្ម បានរក្សាទ្វារចំហរសម្រាប់បងប្អូនដែលមានសញ្ជាតិ២ ឬច្រើន មកធ្វើការងារក្រៅពីតំណែងទាំង៤ខាងលើ។ ដូចនេះបងប្អូនដែលមានសញ្ជាតិច្រើន គ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែងតែបុគ្គលដែលប្រាថ្នាកាន់តំណែងកំពូលទាំង៤ ពិសេសតំណែងជានាយករដ្ឋមន្ត្រី ដែលគេចង់បានជាង២០ឆ្នាំមកហើយ តែគេមិនអាចទទួលបានដោយសារក្បាច់ទាត់គេបាក់ជើងខ្លួនឯងនាពេលកន្លងមក ពិសេសប្រើក្បាច់ចុងក្រោយនេះគឺក្បាច់ Good bye prime minister!
១២ តុលា ២០២១
✍🏽 Hun Sen