ក្រុមកាំភ្លើងធំ Arsenal ចង់លក់ ខ្សែប្រយុទ្ធម្នាក់ ដើម្បីនាំយកកីឡាករអង់គ្លេសពីររូប
ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមរៀបចំបញ្ជីឈ្មោះខ្សែប្រយុទ្ធជាថ្មី សម្រាប់ការចាកចេញរបស់ Alexandre Lacazette ។ កីឡាករអន្តរជាតិអង់គ្លេស Dominic Calvert-Lewin និង Ollie Watkins ត្រូវបានគេលើកឡើងថាជាគោលដៅរបស់កាំភ្លើងធំ ដែលអាចយកមកជំនួសកន្លែងរបស់ កីឡាករសញ្ជាតិបារាំងរូបនេះបាន។

Lacazette វ័យ ៣០ ឆ្នាំកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យា ១៨ម៉ឺនផោនក្នុងមួយសប្តាហ៍ ក្រោយ Arsenal មិនផ្តល់កិច្ចព្រមព្រៀងថ្មី ដោយក្លឹបមានបំណងលក់កីឡាកររូបនេះ នៅក្នុងទីផ្សារដោះដូរកីឡាករ នាខែមករា ។

បន្ទាប់ពីបានចំណាយប្រាក់ ១៤៨ លានផោនលើការនាំយកកីឡាករថ្មីៗចំនួន ៦ នាក់នៅរដូវក្តៅនេះក្លឹបមិនសម្លឹងរកការនាំយកកីឡាករបន្ថែមទៀតទេនៅក្នុងខែមករានេះទេ។
សូមរំលឹកថា Lacazette បានចូលរួមជាមួយកាំភ្លើងធំក្នុងតម្លៃ ៥២ លានផោនពី Lyon ក្នុងឆ្នាំ ២០១៧៕
ប្រភព ៖ The Sun
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។