លោកជំទាវ ឱ វណ្ណឌីន នាំយកអំ ណោយរបស់សម្ដេចតេជោផ្ដល់ជូនលោកយាយ និងលោកតា ២នាក់ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវី១៩នៅក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលរួមជាមួយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមកា រងារ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ នសែន នាយករដ្ឋមន្ត្រីមកផ្ដល់ជូនលោកយាយអាយុ ១០៣ឆ្នាំ និងលោកតា ១០០ឆ្នាំ នៅក្នុងក្រុងកំពង់ឆ្នាំងដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ។
អាជ្ញាធរក្រុងកំពង់ឆ្នាំងបានឱ្យដឹ ងថា លោកយាយនិងលោកតាទាំង ២នាក់ ដែលបានទទួលអំណោយមាន ១. លោកយាយឈ្មោះ លឹម ស៊ុន អាយុ ១០៣ឆ្នាំ រស់នៅភូមិទួល ក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និង ២. លោកតាឈ្មោះ យូ អន អាយុ ១០០ ឆ្នាំ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
នៅក្នុងឱកាសនោះលោកជំទាវ ឱ វណ្ណឌីន បានថ្លែងទៅកាន់លោក យាយលោកតាថា ក្នុងនាមក្រសួង សុខាភិបាលបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដែលលោកយាយ និងលោកតាទាំងពីរមានជំនឿទុកចិត្ត បានស្ម័គ្រចិត្តចា ក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលជាការខិតខំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការស្វែងរកវ៉ាក់សាំងពីបរទេសមកចាក់ជូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដោយឥតគិតថ្លៃ ។ ជាមួយគ្នានេះដែរសម្ដេច ហ៊ុន សែន ក៏បានផ្ដល់នូវអំណោយតាមរយៈក្រសួងសុខាភិបាលជូនដល់លោកយាយលោកតាដែលជាមនុស្សចាស់មានអាយុ១០០ឆ្នាំនិងលើសពីឆ្នាំ១០០ឆ្នាំ ជាការលើកទឹក ចិត្តថែមទៀតផងដែរ ។
ជាក់ស្តែងនៅក្នុងថ្ងៃនេះអំណោយរបស់សម្ដេច ហ៊ុនសែន ជូនដល់លោកតានិងលោកយាយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ លានរៀល និងស្បៀងអាហារមួយចំនួនធំផងដែរ។ ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានឧបត្ថម្ភជូនលោកតា និងលោកយាយក្នុងម្នាក់ៗនូវថវិកា ចំនួន១ លានរៀលបន្ថែមទៀត ៕ សុខ គឹមសៀន