ពលករខ្មែរចំនួន ០៨នាក់ នៅប្រទេសថៃ មកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ដើម្បីស្នើសុំឲ្យស្ថានអគ្គកុងស៊ុលជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ
អត្ថបទដោយ៖
ធី ដា
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ មានពលករខ្មែរចំនួន ០៨ នាក់ (ស្រី០១នាក់) ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា នៃប្រទេសថៃ មកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ដើម្បីស្នើសុំឲ្យស្ថានអគ្គកុងស៊ុលជួយបញ្ជូនពួកគាត់ត្រឡប់ទៅកម្ពុជាវិញ ដោយសារមូលហេតុ ពុំការងារធ្វើ និងចង់វិលត្រឡប់ទៅស្រុកកំណើតវិញ។ បន្ទាប់ពីស្រង់ឈ្មោះរួច ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលបានស្នើសុំកិច្ចអន្តរាគមន៍ទៅមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តសាកែវ និងអាជ្ញាធរកម្ពុជាប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួលនិងបញ្ជូនពលករខ្មែរខាងលើឲ្យវិលត្រឡប់ទៅកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត យកទៅប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើរការតាមនីតិវិធីសុខាភិបាល។ដោយ/សួង ពិសិដ្ឋ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕