កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ (Record of Discussion) នៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចប្រតិបត្តិការទ្វេភាគី រវាង កម្ពុជា-ថៃ (JC) លើកទី១១

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុ (Record of Discussion) នៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចប្រតិបត្តិការទ្វេភាគី រវាង កម្ពុជា-ថៃ (JC) លើកទី១១ ដែលដឹកនាំដោយ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមប្រព័ន្ធវីដេអូ។

អង្គប្រជុំបានពិភាក្សាលើកំណត់ហេតុ នៃកិច្ចប្រជុំ និងផ្តល់ធាតុចូល តាមចំណុចដែលស្ថិតក្រោមដែនសម-ត្ថកិច្ច របស់អន្តរក្រសួងជំនាញ នីមួយៗ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំ គណៈកម្មការចម្រុះស្តីពី កិច្ចប្រតិបត្តិការទ្វេ-ភាគី រវាង កម្ពុជា-ថៃ (JC) លើកទី១១ នាពេលខាងមុខនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើបញ្ចូលនូវពាក្យពេជន៍ និងកថាខណ្ឌមួយចំនួន ក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលនឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជា ក៏ដូចជាដោះស្រាយបញ្ហា ដែលនៅសេសសល់ផងដែរ។

ជាកិច្ចបញ្ចប់ លោកជំទាវប្រធានអង្គប្រជុំ បានថ្លែងអំណរគុណតំណាងអន្តរក្រសួងពាក់ព័ន្ធ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងផ្តល់ធាតុចូលយ៉ាងផុសផុលលើកំណត់ហេតុនៃកិច្ចប្រជុំ សម្រាប់ផ្ញើជូនភាគីថៃពិនិត្យ និងផ្តល់យោបល់បន្ថែម មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គ JC នាពេលខាងមុខនេះ ពិនិត្យ និងអនុម័ត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner