សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុង

អត្ថបទដោយ៖
Kien Sereyvuth

នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ រួមជមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជីវភាព និងការអភិវឌ្ឍក្រុងកោះរ៉ុង។

ឯកឧត្តមរដ្ឋមន្រ្តី បានដឹកនាំវេទិកាសាធារណៈ ដែលមានការចូលរួមពីប្រជាពលរដ្ឋ មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ប្រមាណ២៨៥ នាក់ ។ បន្ទាប់ពីការលើកឡើងបញ្ហាប្រឈម និងសំណូមពរដោយអភិបាលក្រុង ចៅសង្កាត់និងប្រជាពលរដ្ឋ រួចមកឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងនៅចំនុចសំខាន់ដូចខាងក្រោម

 1. ទទួលយកនូវករណីទំនាក់ដីធ្លី បញ្ហាកម្មសិទ្ឋិដីធ្លី ដើម្បីដោះស្រាយជាមួយស្ថាប័នពាក់ព័ន្ធ

 2. បានដោះស្រាយសំណូមពរ និងយន្តការគ្រប់គ្រងបញ្ហាសំរាម ការផ្តល់មធ្យោបាយដឹកជញ្ជូន និងឡដុតសំរាមបន្ថែម នៅលើក្រុងកោះរ៉ុង

 3. បំផុសចលនាចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ

 4. ជំរុញដល់ការរៀបចំផែនការមេអភិវឌ្ឍន៍ក្រុងជាមួយស្ថាប័នពាក់ព័ន្ធ

 5. ការពង្រឹងភូមិឃុំសុវត្ថិភាព នៅក្នុងមូលដ្ឋាន ជាពិសេសសម្រាប់ភ្ញៀវទេសចរ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner