ថៃស្លាប់មនុស្ស និង ឆ្លងកើនឡើងវិញ
មានករណីវិជ្ជមានកូវីដ១៩ ថ្មីៗ ចំនួន១១២៧៦នាក់ និងស្លាប់មនុស្ស១១២នាក់បន្ថែមទៀត នៅប្រទេសថៃ អំឡុងពេល២៤ម៉ោងចុងក្រោយ នេះបើតាមក្រសួងសុខាភិបាលប្រកាស នាព្រឹកថ្ងៃទី១៤ តុលា ២០២១នេះ។
តួលេខនេះហាក់កើនឡើងវិញ បើធៀបនឹងកាលពីម្សិលមិញ ដែលប្រកាសថា មានត្រឹម១០០៦៤នាក់ និងស្លាប់ ៨២នាក់នោះ។
ចាប់តាំងពីកើតមានជំងឺកូវីដ១៩ ដំបូងកាលពីដើមឆ្នាំ២០២០នោះ ប្រទេសថៃមានអ្នកកើតកូវីដ១៩ សរុបកើនដល់ ១,៧៥១,៧០៤នាក់ហើយ ជាសះស្បើយវិញ ១,៦២៥,៧៥០នាក់។ រីឯចំនួនមនុស្សស្លាប់វិញ កើនដល់ចំនួន១៨០២៩នាក់ហើយដែរ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ