អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំនៃការសោយទិវង្គត នៃ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ៩ឆ្នាំនៃការយាងសោយព្រះទិវង្គតនៃ ព្រះករុណា ព្រះបាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅព្រះរាជដំណាក់ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមាន ឯកឧត្តម អ៊ាន ឃ៊ុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរជាតិអប្សរា ស្ថាប័នតុលាការ មេបព្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុងនិងអភិបាលនៃគណៈអភិបាលក្រុងសៀមរាប សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប សរុបចំនួន ១៣០រូប ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងអស់ក្នុងនាមជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ បានសម្តែងឱ្យឃើញពីក្តីសោកស្តាយ អាឡោះអាល័យ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ដែលបានបន្សល់ទុកនូវសមទ្ធិផលជាច្រើន សម្រាប់ជាតិ មាតុភូមិ សម្រាប់កូនចៅប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស ។

ពិធីនេះដែរប្រារព្ឋឡើងដើម្បីតបស្នងមហាករុណាទិគុណនិងព្រហ្មវិហារធម៌ដ៍ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គដែលក្នុងមួយព្រះជន្ម ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាពដើមី្បបុព្វហេតុជាតិ បូរណៈភាពទឹកដី ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍលើគ្រប់វិស័យ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner