អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤១លាន៤៧ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩១ម៉ឺននាក់ និងជាសះស្បើយ២១៨លាន៧០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤១លាន៤៧ម៉ឺន១ពាន់៥៧១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩១ម៉ឺន៤ពាន់៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២១៨លាន៧០ម៉ឺន៤៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៥លាន៧៩ម៉ឺន២ពាន់៥៣២នាក់ ស្លាប់ចំនួន៧៤ម៉ឺន៤ពាន់៥៤៦នាក់ និងជាសះស្បើយចំនួន៣៥លាន៣៧ម៉ឺន៤ពាន់៥៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៨ម៉ឺន១ពាន់៤៩នាក់ ស្លាប់៤៥ម៉ឺន២ពាន់៣២១នាក់ និងជាសះស្បើយ៣៣លាន៤៣ពាន់១ពាន់៧១៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៦៤ម៉ឺន៤ពាន់៤៦៤នាក់ ស្លាប់ចំនួន៦០ម៉ឺន៣ពាន់៣២៤នាក់ និងជាសះស្បើយ២០លាន៧៩ម៉ឺន៤ពាន់៤៩៧នាក់ ៕ ប្រភព៖ worldometers