អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ចេញពីមន្ទីរពេទ្យវិញហើយ ក្រោយចំណាយពេលជាច្រើនថ្ងៃដើម្បីព្យាបាលជំងឺឆ្លង

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន (Bill Clinton) នៅថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យវិញហើយ ក្រោយចំណាយពេលអស់ជាច្រើនថ្ងៃដើម្បីសម្រាកព្យាបាលជំងឺឆ្លងដែលមិនពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

លោក Bill Clinton អាយុ ៧៥ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីទទួលការព្យាបាលជំងឺឆ្លង ដែលមិនពាក់ព័ន្ធនឹងជំងឺកូវីដ១៩កាលពីថ្ងៃអង្គារសប្ដាហ៍កន្លងទៅ បន្ទាប់ពីមានការសង្ស័យថា អតីតប្រធានាធិបតីអាមេរិកដែលបានកាន់អំណាចពីរអាណត្តិចាប់ពីឆ្នាំ ១៩៩៣-២០០១ រូបនេះ មានមេរោគក្នុងប្រព័ន្ធផ្លូវបង្ហូរទឹកនោម។ បើតាមអតីត​ជំនួយ​ការ​ម្នាក់ លោក Clinton មាន​ជំងឺ​ទឹក​នោម​ប្រៃ​ដែល​បាន​ឆ្លង​រាល​ដាល​ដល់​ចរន្ត​ឈាម​របស់​លោក។

គួរបញ្ជាក់ថា លោក Bill Clinton បានលើកមេដៃជាសញ្ញាបង្ហាញពីភាពធូរស្បើយរបស់លោក នៅពេលដើរចេញពីមន្ទីរពេទ្យយឺតៗជាមួយភរិយា គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ហើយបន្ទាប់មកលោកក៏បានដើរទៅបានចាប់ដៃជាមួយបុគ្គលិកក្នុងមន្ទីរពេទ្យផងដែរ នៅចំពោះមុខកាមេរ៉ាទូរទស្សន៍ជាច្រើន ដែលកំពុងរង់ចាំផ្តិតយកព័ត៌មាននេះ៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner