Sergio Aguero បានបង្ហាញលើកដំបូង ស្របពេល Barcelona យកឈ្នះ Valencia ៣ទល់នឹង១ នៅ La-Liga កាលពីយប់មិញ

Aguero បានចូលរួមជាមួយក្រុម Barcelona នៅរដូវក្តៅបន្ទាប់ពីចាកចេញពីក្រុម Manchester City ប៉ុន្តែត្រូវបានសម្រាកដោយសាររបួស ។ ស្របពេលដែលក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ ក្រុមភ្ញៀវ Valencia ៣ទល់នឹង១ កាលពីយប់មិញ នៅក្របខ័ណ្ឌ La-Liga ។

គ្រាប់បាល់របស់ Barcelona រកបានដោយកីឡាករ Ansu Fati , Memphis Depay និង Coutinho ខណៈ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Jose Gaya
សូមបញ្ជាក់ថា ក្រុម Barcelona កំពុងមាន ១៥ ពិន្ទុស្ថិតនៅលេខ៧ តាមពីក្រោយក្រុមកំពូលតារាង Real Sociedad ដែលមាន ២០ពិន្ទុខណៈ Real Madrid ស្ថិតនៅលេខ២ មាន១៧ពិន្ទុ ៕

ប្រភព ៖ BBC Sport

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner