លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំបញ្ជាឲ្យកម្លាំងអាវុធហត្ថឃាតខ្លួនក្រុមឈ្មួញដឹកឈើប្រណិតខុសច្បាប់៣នាក់ រថយន្ដ៣គ្រឿង និងឈើមួយចំនួនធំ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថស្រុកចំនួន៤នាក់ រថយន្ត១គ្រឿង និងអាវុធហត្ថខេត្តចំនួន៨នាក់ រថយន្ត៣គ្រឿង ដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ក្នុងការចុះបង្រ្កាបករណីរថយន្តដឹកឈើខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឃាតរថយន្ដបានចំនួន៣គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៣នាក់ កាលពីយប់វេលាម៉ោង១និង០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ នៅចំនុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមប្រភពបានឲ្យដឹងថាក្រុមឈ្មួញទាំងនេះសុទ្ធសឹងតែជាឈ្មួញដុះស្លែរប្រចាំតំបន់កំពង់ធំ ហើយក៏ជាឈ្មួញដែលមានខ្សែរស្រឡៃអ្នកធំក្នុងខេត្តផងដែរ ទើបហ៊ានដឹកជញ្ជូនបទល្មើសទាំងនេះទាំងគគ្លើល មិនខ្លាចពីស្រណាញច្បាប់សូម្បីតែបន្ដិច។ ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ ឌីន រ៉ានី ប្រុស អាយុ៣០ឆ្នាំ ភូមិអំពិល ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទី២-ឈ្មោះ សូ ស៊ីណាត ប្រុស អាយុ២៨ឆ្នាំ ភូមិសែនពន្លួង ឃុំសម្រោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត(ម្ចាស់ការ៉ាស់ហ្គាស)។ ទី៣-ឈ្មោះ ឆៃ វ៉ន ប្រុស អាយុ៣៩ឆ្នាំ ភូមិខ្នាយ ឃុវត្តអង្គ ស្រុកបន្ទាយមាស ខេត្តកំពត(កម្មករបញ្ចូលហ្គាស)។

ព្រមទាំងរថយន្តចំនួន៣គ្រឿង៖ ១-រថយន្តម៉ាក់ធុនដ្រា(Tundra) ពណ៌ស ពាក់ស្លាកលេខខាងមុខសៀមរាប 2A-1647 ខាងក្រោយ ភ្នំពេញ 2M-6981។  ២-រថយន្តម៉ាកធុនដ្រា(Tundra) ពណ៌ខ្មៅ ពាក់ស្លាក់លេខខាងមុខ ភ្នំពេញ 2AJ-3164 ខាងក្រោយ ភ្នំពេញ 2P-6841។ ៣-រថយន្តម៉ាកតាកុម៉ា(Tacoma) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6970 និងឈើសុក្រំចំនួន២រថយន្ត  ប្រគល់ឲ្យ អាវុធហត្ថខេត្តកំពងធំ កំពុងតែរាប់តែរាប់ចំនួនឈើ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner