ក្រុមសុខាភិបាលអន្តរជាតិស្នើអោយក្រុមហ៊ុន Merck ចែកចាយថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ដល់ប្រទេសក្រីក្រី (Video Inside)

បរទេស៖ ក្រុម​សុខាភិបាល​​អន្តរជាតិបានបញ្ជាក់ថា ​ផែន​ការ​ចែក​ចាយ​ថ្នាំ​លេប​ព្យាបាល​ជំងឺកូវីដ១៩​របស់​ក្រុម​ហ៊ុន មើក អេន ខូ (Merck & Co) មានវិសមភាព​ដូច​ទៅ​នឹង​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​ដែរ ​សម្រាប់​ប្រទេស​​​មាន​ប្រាក់​ចំណូល​ទាប។

ឧទាហរណ៍​មាន​ប្រមាណ​៥%​នៃ​ប្រជា​ជន​អាហ្វ្រិក​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ ដែល​ត្រូវ​​បង្កើត​តម្រូវ​ការ​បន្ទាន់​សម្រាប់​ការព្យាបាល​ដែល​អាច​ជួយ​ឲ្យ​ប្រជា​ជនមិន​ឲ្យ​ចូល​មន្ទីរ​ពេទ្យ។ ប្រការ​នេះ​បើ​​ធៀប​នឹង​ប្រទេសមាន​​​ចំណូល​ខ្ពស់​បំផុត​មាន​អត្រា​ចាក់​វ៉ាក់សាំង​ជាង​៧០​%។ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលាកន្លងទៅ ក្រុម​ហ៊ុន​ផលិត​ឱសថ មើក (Merck) បាន​ដាក់​ស្នើ​សុំ​ការ​ប្រើ​ប្រាស់​ថ្នាំគ្រាប់ ម៉ុលនូភីរ៉ាវៀ(Molnupiravir) ​​របស់​ខ្លួន​ទៅ​​អាជ្ញាធរ​អាមេរិក​ ដែល​បាន​ក្លាយ​ជា​ថ្នាំ​គ្រាប់​លេប​ព្យាបាល​ជំងឺ​កូវីដ១៩​ដំបូង​គេ។ នៅ​ក្នុង​ការ​សាក​ល្បង​​បាន​​បង្ហាញ​ថា ថ្នាំ​គ្រាប់​នេះ​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​មិន​ឲ្យ​ចូល​មន្ទីរ​ពេទ្យ និង​ស្លាប់​បាន​៥០​ភាគរយ​។

ថ្នាំ​គ្រាប់​​​ដែល​បាន​ផលិត​​សហការ​ជា​មួយ​ក្រុម​ហ៊ុន រីដហ្គេតប៊េគ បាយអូធើរ៉ាភើតធីក (Ridgeback Biotherapeutics) អាច​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បន្ទាន់​​ប្រហែល​ជា​ខែ​ធ្នូ។ ឆ្នាំ​នេះ Merck គ្រោង​ផលិត​ថ្នាំ​គ្រាប់ ម៉ុលនូភីរ៉ាវៀ ​ចំនួន​១០​លាន​សិត​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ហើយ​គ្រោង​ផលិត​ចំនួន​២០​លានសិត​ទៀត​​នៅ​ឆ្នាំ​២០២២​ខាង​មុខនេះ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner