អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៤១លាន៨៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៩២ម៉ឺននាក់ និងជាសះស្បើយ២១៩លាន២៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤១លាន៨៩ម៉ឺន២ពាន់៣៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៩២ម៉ឺន៥៥១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២១៩លាន២៣ម៉ឺន៩១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៥លាន៩០ម៉ឺន២ពាន់៥៧៥នាក់ ស្លាប់ចំនួន៧៤ម៉ឺន៦ពាន់៤១៥នាក់ និងជាសះស្បើយចំនួន៣៥លាន៥៧ម៉ឺន២ពាន់៨២៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៩ម៉ឺន៤ពាន់៣៧៣នាក់ ស្លាប់៤៥ម៉ឺន២ពាន់៤៨៥នាក់ និងជាសះស្បើយ៣៣លាន៤៥ពាន់៨ពាន់៨០១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន៦៥ម៉ឺន១ពាន់៩១០នាក់ ស្លាប់ចំនួន៦០ម៉ឺន៣ពាន់៥២១នាក់ និងជាសះស្បើយ២០លាន៨១ម៉ឺន៣ពាន់៤០៨នាក់ ៕ ប្រភព៖ worldometers