ពលរដ្ឋខ្មែរចំនួន ១០៤នាក់ ដែលត្រូវបានមេខ្យល់នាំចូលមកប្រទេសថៃ ដោយខុសច្បាប់ ត្រូវបានសម្របសម្រួល ដោះលែងឱ្យវិលមកកម្ពុជាវិញ
អត្ថបទដោយ៖
ធី ដា
នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន១០៤នាក់ (ប្រុស៦៥នាក់) ដែលត្រូវបានមេខ្យល់នាំចូលមកប្រទេសថៃដោយខុសច្បាប់តាមច្រករបៀង ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន។
ក្រុមការងារស្ថានអគ្គកុងស៊ុលបានធ្វើការអប់រំអំពីហានិភ័យនៃការឆ្លងដែនខុសច្បាប់ និងហានិភ័យនៃការរីករាលដាលជម្ងឺកូវីដ១៩ និងបានសហការជាមួយអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជាបញ្ជូនពួកគាត់ទាំង១០៤នាក់ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃដដែល។ដោយ/សួង ពិសិដ្ឋ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕



