ឥណ្ឌូនេស៊ីបង្កើតកាកសំណល់ប្លាស្ទិកជិត ៧លានតោនក្នុង១ឆ្នាំ
ក្នុងនោះ ៦១% មិនត្រូវបានប្រមូល ឡើយ។ អ្នកប្រមូលសំរាមមិនផ្លូវការ ជួយប្រមូលសំណល់ប្លាស្ទិកជាង ១លានតោនក្នុង១ឆ្នាំ ក្នុងនោះ ៧០% ត្រូវបានយកមកកែច្នៃឡើងវិញ។
កម្មករប្រមូលសំរាមក្នុងស្រុកប្រឈមនឹងប្រាក់ឈ្នួលទាប និងលក្ខខណ្ឌធ្វើការដែលគ្មានសុវត្ថិភាព។
តើឥណ្ឌូនេស៊ីគួរធ្វើដូចម្តេចខ្លះ ដើម្បីដោះស្រាយបញ្ហាកាកសំណល់ទាំងនេះ?
១.បង្កើនសង្វាក់ផលិតកម្ម៖ ការបង្កើនថវិកាដើម្បីដោះស្រាយបញ្ហាសំរាម និងវិធីសាស្ដ្របែងចែកកាកសំណល់ អាចជំរុញឱ្យការគ្រប់គ្រង និងប្រមូលកាកសំណល់បានកាន់តែប្រសើរឡើង។
២. បង្កើនចំណេះដឹង៖ ការបង្កើនជំនាញឌីជីថលដល់កម្មករប្រមូលកាកសំណល់ អាចឱ្យប្រទេសឥណ្ឌូនេស៊ីប្រមូលទិន្នន័យគ្រប់ជ្រុងជ្រោយអំពីកាកសំណល់ប្លាស្ទិក ហើយការណ៍នេះនឹងក្លាយជាឱកាសសម្រាប់សហគ្រិនក្នុងការច្នៃប្រឌិតថ្មីនៅក្នុងវិស័យនេះ។
៣. បង្កើនការលើកកម្ពស់៖ កម្មករប្រមូលកាកសំណល់គួរត្រូវបានលើកកម្ពស់ និងផ្តល់តម្លៃកាន់តែខ្លាំងចំពោះតួនាទីដ៏សំខាន់របស់ពួកគេ ក៏ដូចជាការទទួលបានមូលនិធិសង្គមដ៏ប្រសើរមួយ។