ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឃុំតាតៃ
ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាលជួយសង្គ្រោះបានឲ្យដឹងថានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០
វេលាម៉ោង ៨:២០នាទីព្រឹក មានហេតុការ គ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិ៤៨ ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បង្ករឡេីង ដោយរថយន្តដឹកអេចស្កាវ៉ាទ័រ ចុះចំណោទចាប់ហ្វ្រាំមិនជាប់ ក្រឡាប់ធ្លាក់ផ្លូវ ដោយសារតែអេចស្កាវ៉ាទ័រមានទម្ងន់ធ្ងន់ ។

រថយន្តបង្ករបើកបរដោយឈ្មោះ ផាន់ សុគារ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រងរបួសធ្ងន់ និងរួមដំណើរ ១នាក់ ដែលជាអ្នកបេីកអេចស្កាវ៉ាទ័រ មិនទាន់ស្គាលអត្តសញ្ញាណ បានស្លាប់នៅនឹង កន្លែងកើតហតុ ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតាតៃក្រោម បានចុះអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះ ចំណែកឯសពជន រងគ្រោះកំពុងស្រាវជ្រាវ រកសាច់ញាតិយកទៅបុណ្យតាមប្រពៃណី៕ធ.ដ
ដោយ៖ យានជៀប






