ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ឯកឧត្តម សាយ សំអាល់, ​ឯកឧត្តម ម៉ៅ ធនិន, លោកស្រី Suwanna Gauntlett បានរួមដំណើរលើឧទ្ធម្ភាគចក្រតែមួយ ដើម្បីត្រួតពិនិត្យមើលជាក់ស្តែង ជុំវិញផលប៉ះពាល់នៃការស្ថាបនាផ្លូវជាតិលេខ១០ ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Suwanna Gauntlett នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ «Wildlife Alliance» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានរួមដំណើរលើឧទ្ធម្ភាគចក្រតែមួយ ហោះហើរពីព្រលានយន្តហោះពោធិ៍ចិនតុង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ ឃុំអូរសោម ស្រុកវាលវែង ដើម្បីត្រួតពិនិត្យមើលជាក់ស្តែង ជុំវិញផលប៉ះពាល់នៃការស្ថាបនាផ្លូវជាតិលេខ១០ «ពីអក្សរT ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្ពោះទៅកាន់ស្រុកថ្មបាំង ខេត្តកោះកុង ឆ្លងកាត់ឃុំក្រពើពីរ ឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់» ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ នាពេលឆាប់ៗខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner