ដើម្បីនាំយក Cristiano Ronaldo ត្រលប់មកវិញ Man Utd បោះបង់ខ្សែបម្រើពីររូប
តាមរបាយការណ៍របស់ Manchester United ចង់បាន Eduardo Camavinga និង Saul Niguez មុនពេលនាំយក Cristiano Ronaldo ត្រលប់មកក្លឹបវិញ។
វីរបុរសសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំបានវិលត្រឡប់មកកាន់ទឹកដី Old Trafford ពីក្រុម Juventus វិញនៅថ្ងៃកំណត់ ហើយបានរក ៥គ្រាប់សម្រាប់បិសាចក្រហម ។

Eduardo Camavinga 
Saul Niguez
Ronaldo ហាក់ដូចជាចង់ចូលរួមជាមួយគូប្រជែង Man City មុនពេលមានការហៅទូរស័ព្ទពីលោក Sir Alex Ferguson បញ្ចុះបញ្ចូល ឱ្យត្រលប់មកក្លឹបដែលគេបានចាកចេញទៅ Real Madrid ក្នុងឆ្នាំ ២០០៩ ។
ទោះយ៉ាងណាអ្នកកាសែតអ៊ីតាលី Fabrizio Romano បាននិយាយនៅលើបណ្តាញយូធូបថា ក្រុមបិសាចក្រហមមិនមានគម្រោងផ្លាស់ប្តូរ Ronaldo ទេ។ ផ្ទុយទៅវិញពួកគេចង់នាំយកកីឡាករ Camavinga អាយុ ១៨ ឆ្នាំមកពី Rennes ឬ Saul ពី Atletico Madrid ដើម្បីពង្រឹងតំបន់បម្រើ ។
កីឡាករអន្តរជាតិបារាំង Camavinga ឥឡូវនេះបានចុះកុងត្រាជាមួយក្លឹបយក្សអេស្ប៉ាញ LaLiga គឺ Real Madrid ហើយ។ ខណៈដែរ Saul ទទួលបានការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League គឺក្រុមតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង ៤.៥ លានផោនសម្រាប់រដូវកាលដែលនៅសល់ ៕
ប្រភព ៖ The Sun

