សម្ដេចតេជោ ហ៊ុន សែន៖ ការស្លាប់សេដ្ឋកិច្ច គឺពិបាកជាងការស្លាប់ដោយសារ covid-19 ទៅទៀត បើយើងមិនបើកដំណើរការប្រទេសទេ

ភ្នំពេញ៖ ថ្លែងសារផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពទូទៅនៅកម្ពុជា មុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បើយើងមិនបើកដំណើរការប្រទេសទេ ការស្លាប់សេដ្ឋកិច្ច គឺពិបាកជាងការស្លាប់ដោយសារ covid-19 ទៅទៀត។ សម្តេច បានបន្តថា យើងបានឃើញស្ថានភាព នៃការឆ្លងមានការថយចុះ ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្ពោធជាផ្លូវការថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១។ ជាមួយគ្នានេះ សម្ដេច ថា យើងនឹងពិនិត្យមើលការងារមួយចំនួនដែលយើងបានលើកកាលពីពេលមុន ដើម្បីដំណើរការឡើងវិញ ដូចជា ការសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា ការសម្ពោធសមិទ្ធផលនៅខេត្តព្រះសីហនុ ជាមួយនឹងការបើកឲ្យដំណើរការនៅការសិក្សាគ្រប់កម្រិត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា យើងបានឃើញស្ថានភាពនៃការឆ្លងមានការថយចុះ បើយើងមិនដំណើរការទេ ការស្លាប់សេដ្ឋកិច្ច គឺពិបាកជាងការស្លាប់ដោយសារ covid-19 ទៀត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner