គ្រោះរញ្ជួយដីក្នុងកម្រិត៦.៥រ៉ិកទ័រវាយប្រហារកោះតៃវ៉ាន់

តៃប៉ិ៖ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៥ រ៉ិកទ័របានវាយប្រហារភាគឦសានកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយអ្នកស្រុករាយការណ៍ថា មានការរញ្ជួយយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីតៃប៉ិ។

មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីទំហំនៃការខូចខាតនោះទេ។ ការិយា ល័យអាកាសធាតុកណ្តាលរបស់តៃវ៉ាន់បានតាមដានចំណុចកណ្តាល នៃការញ័ររញ្ជួយដីទៅកាន់ស្រុក Yilan ភាគឦសាន ហើយបាននិយាយថា វាបានវាយប្រហារនៅជម្រៅ ៦៧គីឡូម៉ែត្រនៅម៉ោង ១៖១១នាទីរសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់)។ អ្នកយកព័ត៌មាន AFP ម្នាក់ដែលរស់នៅក្នុងទីក្រុង Yilan បាននិយាយថា ការរញ្ជួយហាក់ដូចជាមានរយៈពេលប្រហែល ៣០ វិនាទី។ ជាមួយគ្នានេះ ប្រព័ន្ធផ្លូវរថភ្លើងក្រោមដី MRT របស់ទីក្រុងតៃប៉ិ បានបិទជាបណ្តោះអាសន្ន ដើម្បីជាការប្រុងប្រយ័ត្នក្នុងរយៈពេលតិចជាងមួយម៉ោង មុនពេលសេវាបន្តដំណើរការឡើងវិញ។

សូមរំលឹកថា ទីក្រុង Hualien ដែលជាកន្លែងទេសចរណ៍ដ៏ស្រស់បំព្រងរបស់កោះតៃវ៉ាន់ ធ្លាប់ត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីក្នុងកម្រិត ៦.៤ រ៉ិកទ័រក្នុងឆ្នាំ ២០១៨ដែលបានសម្លាប់មនុស្ស ១៧នាក់ និងជិត ៣០០នាក់រងរបួស៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner