សង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ ប្រឈមនឹងទឹងជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ បានប្រកាសឱ្យប្រជាពលរដ្ឋរស់ នៅក្នុងសង្កាត់ចំនួន១០ ប្រុងប្រយ័ត្នចំពោះទឹកស្ទឹងព្រែកត្នោត បាននិងកំពុងបានហក់ឡើង ដល់កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្នខ្ពស់។
ប្រជាពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ចំនួន១០ នឹងរងផលប៉ះពាល់ដោយទឹកជំនន់នេះ ក្នុងនោះរួមមាន៖ សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ។
រដ្ឋបាលខណ្ឌដង្កោ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំបាន ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត។
សូមជម្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់៕



