នៅព្រឹកថ្ងៃទី២៦ តុលា កម្ពុជា និងកូរ៉េខាងត្បូងចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅកាត់ថា CKFTA

អត្ថបទដោយ៖
AMS OneMinute

CKFTA ត្រូវបានប្រកាសចាប់ផ្តើមការសិក្សារួមកាលពីថ្ងៃទី២៥ វិច្ឆិកា ២០១៩ នៅទីក្រុងប៊ូសាន និងបានប្រកាសបើកការចរចាជាផ្លូវការនៅថ្ងៃទី០៩ កក្កដា ២០២០ តាមរយៈប្រព័ន្ធវីដេអូ ហើយឆ្លងកាត់ការចរចាសរុបចំនួន ១២លើក មុននឹងឈានមកដល់ការចុះហត្ថលេខានាពេលនេះ។

កិច្ចព្រមព្រៀងនេះនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនឱកាសការងារ ក៏ដូចជាជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្ម ជាដើម។

កិច្ចព្រមព្រៀង CKFTA នឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរ ជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូត អំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័ន។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

ads banner