ការលេចមុខព្រះសង្ឃចំណាស់នាំមកនូវភាពធូរស្រាលក្នុងប្រទេសមីយ៉ាន់ម៉ាដែលរងការធ្វើរដ្ឋប្រហារ
នៅពេលព្រឹកព្រលឹមចូលមកដល់ ព្រះសង្ឃពុទ្ធសាសនាព្រះនាម Maha Bodhi Myaing Sayadaw ព្រះជន្ម 80 វស្សាតែងតែនិមន្តចេញពីសមាធិ នៅលើវាលទំនាបភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដើម្បីមកទទួលចង្ហាន់ពីអ្នកភូមិយ៉ាងស្ងៀមស្ងាត់។

លុះដល់ឥឡូវនេះ ជារៀងរាល់ព្រឹក ហ្វូងអ្នកធ្វើធម្មយាត្រាតែងតែតម្រង់ជួរតាមផ្លូវ ដោយពួគគេសង្ឃឹមថានឹងបានឃើញទិដ្ឋភាពព្រះសង្ឃនិមន្តបិណ្ឌបាតដែលបានក្លាយជានិមិត្តរូបនៃក្តីសង្ឃឹម និងការលួងលោមចិត្តសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅក្នុងប្រទេសដែលកំពុងរងការបំផ្លាញដោយរដ្ឋប្រហារ។
ប្រទេសមីយ៉ាន់ម៉ា ប្រឈមនឹងវិបត្តិរយៈពេលប្រាំបីខែចាប់តាំងពីមានវត្តមានយោធា ដែលពួកគេបានដណ្តើមអំណាចកាលពីខែកុម្ភៈកន្លងទៅ។លោកស្រី Khaing Thiri Tun អាយុ 40 ឆ្នាំជាស្ត្រីមេផ្ទះដែលតែងតែជិះឡានរយៈពេលប្រហែលចំនួនប្រាំម៉ោងពីទីក្រុង Mandalay ទៅវត្តតូចមួយនៅតំបន់ Sagaing បាននិយាយថា ៖«ខ្ញុំបានមកទីនេះ ដើម្បីថ្វាយបង្គំព្រះគ្រូព្រោះ … ព្រះអង្គតែងតែផ្តល់ឱ្យប្រជាជននូវសន្តិភាពនិងស្ថេរភាព» ។
យើងចាប់ផ្ដើមប្រទះឃើញព្រះសង្ឃដំបូងនៅដើមរដូវវស្សា ហើយវាបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនកុះករតាមរយៈការបង្ហោះតាមបណ្ដាញសង្គមជាដើម។ អ្នកខ្លះអះអាងថា ការបង្ហាញវត្តមានជាថ្មីរបស់ព្រះសង្ឃបាននាំមកនូវភាពស្ងប់ស្ងាត់ដល់តំបន់ជុំវិញសូម្បីតែការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅកន្លែងផ្សេងទៀតក្នុងខេត្ត Sagaing រវាងយោធា និងក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារយ៉ាងណាក្ដី។