រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានជួបប្រជុំទ្វេភាគី ជាមួយអគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) Frank Rijsberman តាមរយៈប្រព័ន្ធវីដេអូ
នៅព្រឹកថ្ងៃទី២៦ តុលា រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានជួបប្រជុំទ្វេភាគី ជាមួយអគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) Frank Rijsberman តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើការទាញកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) និងការគ្រប់គ្រងសំណល់រឹង និងនគរូបនីយកម្ម។
១. ភាគីកម្ពុជាស្នើសុំឱ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍រថយន្តដឹកសំរាម និងឡដុតសំណល់ជាដើម
២. កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាដើម្បីកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម(RDF) នៅកម្ពុជា
៣. ភាគីទាំងពីរឯកភាពរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបទថ្មីរបស់កម្ពុជា និងស្វែងរកឱកាសនៃទីផ្សារកាបូនសម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពលដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប។
ប្រភព៖ ក្រសួងបរិស្ថាន